ឯកឧត្តម គីម រិទ្ធី បន្តចុះចែកអំណោយដល់គ្រួសាររងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួ៤៩៩គ្រួសារមកពីឃុំរមទម និងឃុំ២៨៩គ្រួសារ ស្រុករវៀង

ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញក្នុងពិធីចែកគ្រាប់ពូជ និងអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋចំនួន៤៩៩គ្រួសារដែលរងគ្រោះដោយទឹកជំនន់ភ្លៀងកន្លង ក្នុងនោះមកពីរមទមចំនួន៤៩៩គ្រួសារ និងឃុំរបៀប ស្រុកចំនួន២១០គ្រួសារ ស្ថិតក្នុងស្រុករវៀង។
ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក និងមន្រ្តីមួយចំនួនទៀត នៅវត្តអូរទ្រលោក និងសាលាបឋមសិក្សារបៀប ស្រុករៀង។
មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការសួរសុខទុក្ខនិងនឹករលឹកពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងទ្វេរតែងតែគិតគូរនិងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកពិសេសរងគ្រោះដោយទឹកជំនន់នាពេលនេះ ។
ឯកឧត្តមអភិបាលខេត្ត ក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំបង្កបង្កើនផលបន្ថែមទៀតពិសេសគ្រាប់ពូជដែលទទួលបាននាពេលនេះ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងគ្រួសារ។
អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លងទៅ ចំនួន៤៩៩គ្រួសារ រួមមាន៖ អង្ករ២៥គីឡូក្រាម,មី១កេស,ទឹកបរិសុទ្ធ ១កេស,ទឹកស៊ីអ៊ីវ១យួរ,ទឹកត្រី១យួរ,ត្រីខ១យួរ និងគ្រាប់ពូជមួយចំនួន៕

