នគរបាលស្រុកមោងឫស្សី អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនបុរសម្នាក់ក្នុងករណីហិង្សាដោយចេតនា

ភ្នំពេញ៖ នគរបាលស្រុកមោងឫស្សី បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៦៤៩ ត.ព្រ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់លោកស្រី ហុង ទិត្យមល្លិកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ មុទ្រ ម៉ៃ ហៅ ពក ភេទប្រុស អាយុ៣៥ឆ្នាំ រស់ នៅភូមិត្រស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្រុមទី១២ ភូមិត្រស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ។
ការចុះអនុវត្តដីការនេះបានធ្វើឡើង នៅថ្ងៃទី១៦ខែ ខែវិច្ឆិកាឆ្នាំ២០២២វេលាម៉ោង៩និង១០នាទីព្រឹក នៅចំណុចក្រុមទី៩ ភូមិត្រស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
បច្ចុប្បន្ននៅពេលនេះជនត្រូវចោទខាងលើត្រូវបាននគរបាលស្រុកបញ្ជូនមកស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងដើ ម្បីអនុវត្តន៍តាមនីតិវិធី៕
