ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងាររៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមប្រព័ន្ធអនឡាញហ៊្សូម

ភ្នំពេញ៖ នាថ្ងៃ ពុធ ៨ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦, ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងាររៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាកា តាមប្រព័ន្ធអនឡាញហ៊្សូម។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមការងារ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖
១-វឌ្ឍនភាពការងារពាក់ព័ន្ធនឹងការរៀបចំយន្តការសន្ធានកម្ម រួមមាន ឯកសារទស្សនាទាន និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ
២-ទិសដៅអនុវត្តបន្តសម្រាប់ការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
៣-កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិក្នុងការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
៤-បញ្ហាប្រឈមផ្សេងៗ។
