ស្នងការដ្ឋាននគរបាលខេត្តក្រចេះ កំពុងតាមចាប់ខ្លួនពិរុទ្ធជន ៣នាក់ ដែលលួចរត់ចេញពីពន្ឋនាគារ កាលពីយប់មិញ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានមុខសញ្ញាពិរុទ្ធជនចំនួន ៣នាក់ ដែលកំពុងតែអនុវត្តទោស នៅក្នុងពន្ឋនាគារខេត្តក្រចេះ និងបានលួចរត់ចេញពីពន្ឋនាគារ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បញ្ជាក់ថា ពេលនេះសមត្ថកិច្ចកំពុងប្រកាស ស្វែងរកចាប់ខ្លួនមកវិញ ៕
