សម្ដេចតេជោ ហ៊ុន សែន ត្រៀមចេញពីឥណ្ឌូនេសុីត្រឡប់មកកម្ពុជាវិញនៅល្ងាចនេះ បន្ទាប់ពីខកខានចូលប្រជុំ G20

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននឹងកំពុងត្រៀមចេញពីឥណ្ឌូនេសុីត្រឡប់មកកម្ពុជាវិញនៅល្ងាចនេះ បន្ទាប់ពីខកខានចូលប្រជុំ G20 ដោយសារសម្ដេចវិជ្ជមានកូវីដ១៩។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចបានឲ្យដឹងយ៉ាងដូច្នេះថា “ ខ្ញុំកំពុងត្រៀមចេញពីឥណ្ឌូនេសុីត្រឡប់ទៅកម្ពុជាវិញបន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេសដែលយើងត្រូវហោះហើរឆ្លងកាត់។ សូមអរគុណមិត្តឥណ្ឌូនេសុីដែលបានយកចិត្តទុកដាក់ទទួលប្រតិភូរបស់យើងនិងសូមអធ្យាស្រ័យដែលយើងមិនអាចចូលប្រជុំG20បាន។ សូមអរគុណបងប្អូនជនរួមជាតិដែលព្រួយបារម្មណ៍ពីសុខភាពរបស់ខ្ញុំ។ការហោះរយៈពេល៣ម៉ោង៣០នាទីដែលខ្ញុំនឹងទៅដល់ក្បាលព្រលប់ល្ងាចនេះ”៕
