ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកំណែទម្រង់ច្បាប់និងយុត្តិធម៌

ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំផែនការសកម្មភាពកែទម្រង់ច្បាប់និងយុត្តិធម៌ សម្រាប់ផែនការសកម្មភាព នៃចក្ខុវិស័យនិងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្មកម្មវិធីកែទម្រង់ ៣ បូក ១ តាមប្រព័ន្ធអនឡាញ Zoom ដែលឯកសារចក្ខុវិស័យនិងយុទ្ធសាស្ត្រនេះ នឹងរៀបចំផ្សព្វផ្សាយនិងអនុវត្តជាផ្លូវការនាអំឡុងខែធ្នូ ឆ្នាំ២០២២ ខាងមុខ។

