ឯកឧត្ដមនាយករដ្ឋមន្ត្រីចិន បានអញ្ជើញចាកចេញពីកម្ពុជាហើយ ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ ឯកឧត្ដម លី ខឺឈាង នាយករដ្ឋមន្ត្រីប្រទេសចិន បានចាកចេញពីប្រទេសកម្ពុជាហើយ នាវេលាម៉ោង១៦.០០នាទី នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់ការងារចូលរួមកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបំពេញទស្សនកិច្ចជាផ្លូវការ។
ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ និងប្រធានអាស៊ាន ឆ្នាំ២០២២ ក៏បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។។
