សម្តេចតេជោ ហ៊ុន សែន បានប្រគល់ញញួរប្រធានអាស៊ានប្តូរវេន ជូនដល់ប្រធានាធិបតីឥណ្ឌូនេស៊ី

ភ្នំពេញ៖ មុនបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នារសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានប្រគល់ញញួរប្រធានអាស៊ាន ជូនដល់ ឯកឧត្ដម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។
ប្រទេសឥណ្ឌូនេស៊ី ដែលជាសហស្ថាបនិកអាស៊ាន បានក្លាយទៅជាប្រធានអាស៊ានប្តូរវេន ជាថ្មី និងបន្តពីព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៣ ខាងមុខនេះហើយ។។
