លោកជំទាវ ជា ច័ន្ទទេវី ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា លើកទី៤៣

ភ្នំពេញ៖ លោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣ (AIPA-43) ក្រោមអធិបតីភាពឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ រដ្ឋសភា និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣ នៅសាលប្រជុំបន្ទាយស្រី រដ្ឋសភា។
កិច្ចប្រជុំនេះមានរបៀបវារៈ៖
១-ចូលរួមពិភាក្សាជាចុងក្រោយចំពោះរាល់ខ្លឹមសារទាំងអស់របស់គណៈកម្មាធិការសេដ្ឋកិច្ច នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣ (AIPA-43)
២-បញ្ហាផ្សេងៗ។
