ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើលិខិតុបករណ៍ នៃការចូលជាសមាជិក TAC ដោយប្រទេសអ៊ុយក្រែន

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសអាស៊ានដទៃទៀត និងអគ្គលេខាធិការអាស៊ាន នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើលិខិតុបករណ៍ នៃការចូលជាសមាជិក នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសអ៊ុយក្រែន នៅសណ្ឋាគារសុខាភ្នំពេញ៕
