**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

ឃាតកដែលកាប់ជនរងគ្រោះឲ្យស្លាប់នឹងកន្លែង នៅស្រុកឱរ៉ាល់ ត្រូវបានចាប់ខ្លួនហើយ

ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អោយកម្លាំងជំនាញស្រាវជ្រាវជាប់ខ្លួនឃាតកកាប់ជនរងគ្រោះឲ្យស្លាប់នឹងកន្លែង កាលពីនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០និង៤០នាទី នៅចំណុចជំនាប់ឫស្សី (ដីក្រុមហ៊ុនចំការអំពៅ) ភូមិត្រពាំងធ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីឃាតកម្មកាប់សម្លាប់មួយបានកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ដោយជនរងគ្រោះឈ្មោះ សឿន ប៊ុនធី ហៅ ដប់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិក្នុងអាយ ឃុំតាសាល ស្រុកឱរ៉ាល់ ស្លាកស្នាម ៖ របួសក្បាល ខាងលើ១និងសៀតផ្កាខាងឆ្វេង១ ។

មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ចេញពីផ្ទះមកមើលគោ នៅចំណុចខាងលើ ។

លុះដល់ម៉ោងប្រហែល១៩និង៣០នាទី ឈ្មោះ គីម គុណ (ត្រូវជាបងថ្លៃ) ទូរស័ព្ទរកប្អូន ចូលតែអត់លើក រួចហៅ ឈ្មោះ កង ស៊ីនៀន ជិះម៉ូតូមកមើលនៅកន្លែងឃ្វាលគោខាងលើ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្បាលទៅទិសខាងលិច ។

នៅកន្លែងកើតហេតុមានបន្សល់៖ ម៉ូតូ១គ្រឿង ម៉ាកវ៉េវ, ទូរស័ព្ទម៉ាក Oppo ពណ៌ក្រហមស្រោមពណ៌ខៀវ និងស្បែកជើងផ្ទាត់សលាយខ្មៅ១គូររបស់ជនរងគ្រោះ។

លុះមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ កម្លាំងនគរបាលស្រុកសំរោងទង និងកម្លាំងនគរបាលភ្នំស្រួច ឃាត់ខ្លួនជនសង្ស័យឈ្មោះ យឿន កំសត់ ហៅ ខ្មៅ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យបានសារភាពថា ខ្លូនពិតជាបានប្រើពូថៅកាប់ជនរងគ្រោះ ពេលកំពុងអង្គុយលើម៉ូតូលេងទូរស័ព្ទមិនដឹងខ្លួន ដោយមូលហេតុ ខឹងជនរងគ្រោះជេរប្រមាថតាមផ្លូវ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់បញ្ជូនតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង