**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឧត្តមសេនីយ៍ទោ នាង ឃីម ចុះផ្សព្វផ្សាយសមិទ្ធផលនយោបាយឈ្នះ ឈ្នះ អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសភាពការណ៍ថ្មីៗ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ បានចាត់តាំងលោកវរសេនីយ៍ឯក ឯម វាសនា មេបញ្ជាការរង និងជាប្រធានក្រុមការងារប្រវត្តិសាស្ត្រយោធា កងពលតូចថ្មើរជើងលេខ៤១ ចុះផ្សព្វផ្សាយអំពីសមិទ្ធផលនៃនយោបាយឈ្នះ ឈ្នះ អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអប់រំនយោបាយចិត្តសាស្ត្រ ជូនយោធិនតាមបណ្តាកងឯកភាពចំណុះកងពលតូចថ្មើរជើងលេខ៤១ចាប់ថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក ឯម វាសនា មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤១ បានលើកយកប្រវត្តិកាលនៃការនាំឲ្យមានការបង្កើត និងដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺសំដៅបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលបានអូសបន្លាយអស់ជាច្រើនទសវត្ស ពិសេសបញ្ចប់អង្គការចាត់តាំងនយោបាយយោធារបស់ខ្មែរក្រហម។

លោកវរសេនីយ៍ឯក ឯម វាសនា មេបញ្ជាការង កងពលតូចថ្មើរជើងលេខ៤១បានថ្លែងបញ្ជាក់ជូនយោធិនថា ដោយកត្តានៃនយោបាយឈ្នះ ឈ្នះ នេះហើយ ទើបធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ មានសិទ្ធិរស់រានមានជីវិត មានសិទ្ធិប្រកបមុខរបរចិញ្ចឹមជីវិតដោយគ្មានការភ័យខ្លាចពីការគំរាមកំហែងដោយគ្រាប់កាំភ្លើង និងមានអ្វីៗគ្រប់បែបយ៉ាង ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងយ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះ។

ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ឯម វាសនា មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤១បានថ្លែងបញ្ជាក់ថា ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាជាង៥០០ឆ្នាំកន្លងមក ពុំធ្លាប់មានសុខសន្តិភាព និងការអភិវឌ្ឍដូចសម័យតេជោនេះទេ ដូចនេះសន្តិភាពពិតជាមានតម្លៃដ៏មហាសាលដែលមិនអាចកាត់ថ្លៃបាន។

លោកវរសេនីយ៍ឯក ឯម វាសនា មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤១ បានធ្វើការផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវរួមគ្នាការពារថែរក្សាសុខសន្តិភាពឲ្យបានដាច់ខាតមិនឲ្យជនណា ឬក្រុមអគតិណាមកបំផ្លាញសុខសន្តិភាពដែលយើងរកបានមកដោយលំបាកនោះបានជាដាច់ខាត និងត្រូវកំទេចភ្លាមទោះក្នុងតម្លៃណាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង