**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ

សម្ដេច ស ខេង៖ បញ្ហាបទល្មើសជួញដូរមនុស្ស មិនអាចប្រទេសណាមួយអនុវត្តតែម្នាក់ឯងឡើយ ទាមទារឲ្យមានកិច្ចសហការទាំងក្នុងតំបន់ និងសកលលោក

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាថា បញ្ហាបទល្មើសជួញដូរមនុស្សនេះ គឺមិនអាចប្រទេសណាមួយអនុវត្តតែម្នាក់ឯងនោះឡើយ តែទាមទារឱ្យមានកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ជាពិសេសគឺរវាងកម្លាំងអនុវត្តច្បាប់។

ក្នុងឱកាសអនុញ្ញាតឲ្យទូតអាមេរិកចូលជួបពិភាក្សាការងារ កាលពីថ្ងៃទី៤ វិច្ឆិកា សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមអគ្គរដ្ឋទូត និងថ្លែងអំណរគុណចំពោះកិច្ចសហការរវាងសហរដ្ឋអាមេរិកជាមួយកម្ពុជាលើវិស័យជាច្រើន ជាពិសេសនៅក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការរួមចំណែកមួយធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវ ហើយអាចឈានទៅដល់ការបើកដំណើរការប្រទេសឡើងវិញ។

ជាមួយគ្នានេះសម្ដេចក្រឡាហោម ក៏បានសម្ដែងនូវសេចក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ និងបានជម្រាបជូនឯកឧត្តមដែរថា នាពេលឆាប់ៗដ៏ខ្លីខាងមុខ ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការ និងប្រជាជនកម្ពុជានឹងទទួលស្វាគមន៍បណ្ដាថ្នាក់ដឹកនាំក្នុងតំបន់ និងអន្តរជាតិដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ក្នុងនោះក៏មានវត្តមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។

ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម បានចាត់ទុកវត្តមានរបស់ឯកឧត្តមប្រធានាធិបតី ថា មិនត្រឹមតែជាការផ្តល់តម្លៃលើទំនាក់ទំនងរវាងកម្ពុជា និងអាស៊ាន រវាងសហរដ្ឋអាមេរិក និងអាស៊ានប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ជាការផ្តល់តម្លៃ និងជាការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។ សម្ដេចសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនឥតឈប់ឈរ។

ជាការឆ្លើយតប ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក បានចូលរួមអបអរសាទរចំពោះកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន។ ឯកឧត្តមក៏រំពឹងថា នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នៅពេលខាងមុខនេះផងដែរ។ ឯកឧត្តមក៏យកឱកាសនេះថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជាគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលដល់សំណើផ្សេងៗក្នុងការសម្រួលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកមកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ចូលរួមអបអរសាទរ និងកោតសរសើរចំពោះយុទ្ធសាស្ត្រ និងវិធានការរបស់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបានចាត់ទុកកម្ពុជា ជាមេរៀននៃជោគជ័យមួយក្នុងការការពារ និងប្រឆាំងជំងឺរាតត្បាតនេះ ហើយដែលជោគជ័យនេះ បានផ្ដល់លទ្ធភាពដល់កម្ពុជាអាចបើកដំណើរការឡើងវិញនូវសេដ្ឋកិច្ច និងសង្គម។

ក្រៅពីនេះឯកឧត្តមអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីការកត់សម្គាល់ទៅលើយុទ្ធនាការក៏ដូចជាលទ្ធផល នៃការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលកម្ពុជាបានអនុវត្តក្នុងរយៈពេលកន្លងមក។ ឯកឧត្ដមបានកត់សម្គាល់ឃើញថា មួយរយៈនេះ មានបទល្មើសមួយចំនួនបានកើតឡើង ជាពិសេសពាក់ព័ន្ធទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានធ្វើឱ្យប្រជាពលរដ្ឋនៃប្រទេសមួយចំនួនត្រូវចាញ់បោកឧក្រិដ្ឋជននាំឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់។

ឯកឧត្តមក៏សម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្តេចក្រឡាហោម នៅក្នុងការដោះស្រាយនូវបញ្ហាដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមក៏បានជម្រាបដែរថា សហរដ្ឋអាមេរិកត្រៀមផ្ដល់កិច្ចសហការលើការងារនេះ ក្នុងខណៈដែលសហរដ្ឋអាមេរិក ក៏កំពុងតែធ្វើការងារនេះជាមួយអន្តរក្រសួងផ្សេងៗទៀតក្នុងរាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងកិច្ចការនារីជាដើម។

ជាការឆ្លើយតប សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះការបង្ហាញនូវឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ សម្ដេចក៏បានជម្រាបជូនថា នៅក្នុងក្របខ័ណ្ឌនៃឆន្ទៈនយោបាយ គឺរដ្ឋាភិបាលកម្ពុជាពុំមានអ្វីប្រែប្រួលនោះទេចំពោះការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។ សម្តេចក៏បានជម្រាបជូនដែរថា ដូចអ្វីដែលឯកឧត្តមបានលើកឡើង គឺបច្ចុប្បន្ននេះទម្រង់នៃអំពើជួញដូរមនុស្សមានការវិវឌ្ឍប្រែប្រួលដោយសារតែមានការផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ ក៏ដូចជាបច្ចេកវិទ្យាព័ត៌មានក្នុងការប្រព្រឹត្តបទល្មើស។

សម្តេចក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតបន្ថែមទៀតថា ស្របពេលនៃដំណើរការនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួនទៀតដែលរួមមាន ការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់ ទាំងអនឡាញ និងមិនអនឡាញ ការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ជាដើម។

ពាក់ព័ន្ធទៅនឹងបទល្មើសទាំងនេះ សម្ដេចបន្តថា អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បាននឹងកំពុងតែបន្តអនុវត្ត​ ដើម្បីសង្គ្រោះជនរងគ្រោះ ព្រមទាំងផ្ដន្ទាទោសជនល្មើស និងអ្នកពាក់ព័ន្ធផងដែរ។ សម្ដេចបន្តថា សមត្ថកិច្ចក៏បន្តពង្រីកការស្រាវជ្រាវបទល្មើសទាំងនេះ ដើម្បីរកឱ្យឃើញ​ ក្នុងករណីមានការពាក់ព័ន្ធទៅនឹងបទល្មើសសម្អាតប្រាក់។ សម្ដេចក្រឡាហោមក៏បានបញ្ជាក់ជូនឯកឧត្តមអគ្គរដ្ឋទូតផងដែរថា បញ្ហាបទល្មើសជួញដូរមនុស្សនេះ គឺមិនអាចប្រទេសណាមួយអនុវត្តតែម្នាក់ឯងនោះឡើយ តែទាមទារឱ្យមានកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ជាពិសេសគឺរវាងកម្លាំងអនុវត្តច្បាប់។

សម្ដេចក្រឡាហោម បញ្ជាក់ថា កន្លងមកក៏មានការផ្សព្វផ្សាយដាក់បន្ទុកមកលើព្រះរាជាណាចក្រកម្ពុជា អំពីបញ្ហានេះ ក៏ប៉ុន្តែជាក់ស្ដែងកិច្ចការងារនេះទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ទាំងនៅប្រទេសគោលដៅ រួមទាំងកម្ពុជា និងទាំងនៅប្រទេសដែលមានពលរដ្ឋរបស់ខ្លួនជាជនរងគ្រោះ។

ស្របជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក ក៏បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចក្រឡាហោមដែលថា បញ្ហាអំពើជួញដូរមនុស្សនេះ គឺជាបញ្ហាសកល ហើយទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីដោះស្រាយនូវបញ្ហានេះ៕

អត្ថបទដែលជាប់ទាក់ទង