**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

កម្លាំងសមត្ថកិច្ចប្រមាណជាង១ម៉ឺននាក់ ត្រៀមការពារប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប្រមាណជាង១ម៉ឺននាក់ មកពី១៤ ស្ថាប័នពាក់ព័ន្ធ រួមទាំងរថយន្តការពារគ្រាប់ និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹក ដើម្បីត្រៀមការពារប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺរាជរដ្ឋាភិបាលបានបង្កើតនូវគណៈកម្មការជាតិមួយកាលពីឆ្នាំ២០២១ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជាសមាជិកគណៈកម្មការជាតិផង និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម សម្រាប់់បម្រើឲ្យកិច្ចប្រជុំនេះ។ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម [អនុគណៈកម្មការទី៤] បានរៀបចំផែនការការពារតាំងពីខែមករា ដោយផែនការនេះ បានរៀបចំបែងចែកលម្អិតអំពីគោលដៅដែលត្រូវការពារ មុខសញ្ញាដែលត្រូវការពារ សុទ្ធតែជាគោលដៅ និងមុខសញ្ញាអាទិភាព។ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជាទូទៅ និងសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវ នៃប្រតិភូធ្វើដំណើរ រួមទាំងកន្លែងស្នាក់នៅ កន្លែងប្រជុំ កន្លែងទស្សនកិច្ច និងកន្លែងជប់លាង។ ហើយបែងចែកឲ្យមានមេបញ្ជាការទទួលភារកិច្ចដឹកនាំទទួលខុសត្រូវតាមគោលដៅនីមួយៗ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ក្នុងការអនុវត្តផែនការនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដែលជាប្រធានអនុគណៈការទី៤ បានដាក់ចេញនូវផែនការពីរសំខាន់៖
១. កិច្ចការក្នុងប្រទេស គឺបានរៀបចំចាត់តាំងឲ្យមានការហ្វឹកហាត់ ឲ្យមានការសាកល្បងកម្លាំងដូចជា ការពារក្បួន ការពារផ្ទាល់សម្រាប់ប្រតិភូ ការរៀបចំក្បួនដឹកនាំគណៈប្រតិភូ ការរៀនភាសាសម្រាប់អង្គរក្សការពារផ្ទាល់ និងវិធីសាស្ត្រមួយចំនួនទៀតពាក់ព័ន្ធដល់កិច្ចការពារសម្រាប់កិច្ចប្រជុំនេះ។
២. កិច្ចការក្រៅប្រទេស គឺបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូរសហការជាច្រើនដូចជា FBI INTERPOL [អ៊ីនធឺប៉ូល] ប៉ូលិសចិន កូរ៉េ សឹង្ហពួរ និងប្រទេសសមាជិកតំបន់អាស៊ាន ដោយទទួលបានកិច្ចសហការគាំទ្រជាច្រើន ដោយនៅក្នុងនោះមានទាំងការផ្តល់បទពិសោធន៍ និងការចាត់គ្រូមកបំប៉នជំនាញអន្តរាគមន៍សម្រាប់កិច្ចការពារកិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗ។

ឯកឧត្ដម អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានគូរបញ្ជាក់ថា មានអ្នកខ្លះត្រៀមលក្ខណៈដូចជា៖ FBI ត្រៀមលក្ខណៈផ្តល់ទៅប្រឹក្សាបើសិនជាចាំបាច់។ កន្លងមកនេះ សិង្ហបុរី ចិន វៀតណាម សុទ្ធតែបានមកផ្លាស់ប្តូរបទពិសោធន៍អំពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបានជួយបំប៉នជំនាញប្រតិបត្តិការត្រៀមអន្តរាគមន៍ដោះស្រាយហេតុនេះផងដែរ។ ហើយក៏បានទទួលជំនួយមួយចំនួនពីប្រទេសជប៉ុន ចិន និងវៀតណាម ជំនួយខាងមធ្យោបាយសម្រាប់ដឹកនាំក្បួនប្រតិភូ ឧបករណ៍សម្ភារៈ បច្ចេកទេសសម្រាប់ត្រួតពិនិត្យជាតិផ្ទុះ មានទាំងអិចសារ៉េ ។ ហើយមួយទៀត គឺការផ្លាស់ប្តូរព័ត៌មាន តែងតែមានប្រព័ន្ធផ្លាស់ប្តូរព័ត៌មានជាមួយនឹងបណ្តាប្រទេសជាសមាជិកទាំងអស់នៅក្នុងអាស៊ានក៏ដូចជាប្រទេសជាដៃគូ ដើម្បីផ្លាស់ប្តូរព័ត៌មានក្តាប់ឲ្យបាននូវសភាពការណ៍ពាក់ព័ន្ធនឹងភេវរកម្ម ពាក់ព័ន្ធពួកឧក្រិដ្ឋជនអន្តរជាតិជាដើម ដើម្បីមានវិធានការបង្ការទប់ស្កាត់កុំឲ្យមានបញ្ហាប៉ះពាល់ដល់កិច្ចប្រជុំ។

ឯកឧត្ដម អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ទៀតថា កម្លាំងយើងប្រើប្រាស់ជាង ១ម៉ឺននាក់ ដែលមកពី ១៤ស្ថាប័នពាក់ព័ន្ធ រួមទាំងប្រើមធ្យោបាយមានទាំងរថយន្តការពារគ្រាប់ មានទាំងត្រៀមដល់ឧទ្ធម្ភាគចក្រ ម៉ារីន អូប័រ ដើម្បីការពារ។ រហូតមកដល់ពេលនេះ គឺយើងបានបន្ស៊ីកម្លាំង បានប្រជុំច្រើនលើកហើយពាក់ព័ន្ធនឹងការធ្វើអនុវត្តផែនការ ជាពិសេសបានត្រួតពិនិត្យគោលដៅជាក់ស្តែងតាមគោលដៅនីមួយៗ ដើម្បីវ៉ៃតម្លៃស្ថានភាពនឹងចាត់ចែងកម្លាំងការពារជាក់ស្តែង។ ក្រៅពីនេះ យើងកំពុងតែបានជួបជាបន្តបន្ទាប់ៗជាមួយនឹងក្រុមប្រតិភូសន្តិសុខនាំមុខ (ប្រតិភូធំ) នៃបណ្តាប្រទេសដែលចូលរួម បានន័យថា ជាប្រតិភូសន្តិសុខសម្រាប់ការពារប្រមុខរដ្ឋតែម្តង។ យើងក៏បានធ្វើបទបង្ហាញជូនអង្គទូត ស្ថានទូត និងស្ថានតំណាងប្រចាំប្រទេសកម្ពុជានៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន៤លើកដែរហើយ ដើម្បីយល់ដឹងអំពីរបៀបរបបនៃផែនការការពាររបស់យើង ៕

អត្ថបទដែលជាប់ទាក់ទង