**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

បទវិភាគ៖ស្ថានីយអវកាសចិននឹងក្លាយជា”ផ្ទះថ្មី”របស់មនុស្សជាតិទាំងមូលក្នុងការរួមគ្នាស្ទង់រុករកលំអអវកាស

ថ្ងៃទី៣១ ខែតុលា តាមម៉ោងក្រុងប៉េកាំង ភារកិច្ចបាញ់បង្ហោះបន្ទប់ពិសោធន៍Mengtian ដែលជាបន្ទប់ធំទីបីរបស់ស្ថានីយអវកាសប្រទេសចិនទទួលបានជោគជ័យដោយគាប់ប្រសើរ ។ នេះគឺមានន័យថា ស្ថានីយអវកាសចិននឹងប្រែពីបន្ទប់ពីរទៅជាបន្ទប់បី ហើយនឹងសម្រេចបាននូវភារកិច្ចសាងសង់រចនាសម័្ពន្ធរូបរាងដូចអក្សរ “T” ដូច្នេះ ដំណាក់កាលសាងសង់តាមគន្លងតារាវិធីជិតនឹងបញ្ចប់ ។
ពីប្រទេសចិនបានអនុវត្តជាផ្លូវការនូវគម្រោងអវកាសផ្ទុកមនុស្សកាលពីឆ្នាំ១៩៩២ រហូតដល់សម្រេចបាននូវភារកិច្ចសាងសង់ស្ថានីយអវកាសតាមគន្លងតារាវិថីនៅឆ្នាំ២០២២ ប្រជាជនចិនបានចំណាយរយៈពេល៣០ឆ្នាំមិនធម្មតា។ ពីការហោះហើរគ្មានមនុស្សបើក ដល់ការហោះហើរផ្ទុកមនុស្ស ពីការផ្ទុកអវកាសយានិកមួយរូបដល់ច្រើនរូប ពីការបោះប្រចាំការរយៈពេលខ្លីដល់រយៈពេលមធ្យមនិងយូរ ពីការធ្វើពិសោធន៍ក្នុងបន្ទប់ដល់អាចដើរនៅលំហអវកាស ។ល។ ក្នុងរយៈពេល៣០ឆ្នាំកន្លងមក អ្នកបម្រើការងារផ្នែកអវកាសរបស់ចិនសម្រេចបាននូវកំណត់ត្រាថ្មីនៃបច្ចេកទេសគន្លឹះជាច្រើន ដូចជាការធ្វើដំណើរទៅមករវាងភពផែនដីនិងអវកាស ដើរចេញពីបន្ទប់អវកាស និងតភ្ជាប់បន្ទប់ជាដើម ដែលបាន ចាក់គ្រឹះដ៏រឹងមាំសម្រាប់កិច្ចកសាងស្ថានីយអវកាស ។
ការបំបែកកំណត់ត្រាលើវិស័យអវកាស ជាគំរូនៃការអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកទេសរបស់ប្រទេសចិន ។ របាយការណ៍ការងារនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានលើកឡើងថា បច្ចេកទេសគន្លឹះមួយចំនួនសម្រេចបាននូវកំណត់ត្រាថ្មី ឧស្សាកម្មងើបឡើងថ្មីជាយុទ្ធសាស្ត្រទទួលបានការរីកចម្រើននិងមានភាពខ្លាំងក្លាឡើង វិស្វកម្មអវកាសផ្ទុកមនុស្ស វិស្វកម្មស្ទង់រុករកភពព្រះចន្ទនិងភពព្រះអង្គារ ការស្ទង់រុករកនៅទឹកជ្រៅនិងដីជ្រៅ កុំព្យូទ័រកំពូលផុតលេខ ផ្កាយរណបនាំផ្លូវ ការផលិតយន្តហោះខ្នាតធំ និងឱសថជីវសាស្ត្រជាដើមទទួលបានសមិទ្ធផលដ៏ធំនិងសំខាន់ ប្រទេសចិនបានឈានចូលក្នុងជួរប្រទេសបែបច្នៃប្រឌិតថ្មី ។
អ្វីដែលកាន់តែគួរឱ្យកោតសរសើរ គឺជានិច្ចកាល បុព្វហេតុអវកាសផ្ទុកមនុស្សរបស់ចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីការប្រើប្រាស់ដោយសន្តិភាព សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងអភិវឌ្ឍន៍ជាមួយគ្នា ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាមួយប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី រុស្ស៊ី ប៉ាគីស្ថាន ក៏ដូចជាស្ថាប័ននិងអង្គការអវកាសជាច្រើន ដូចជានាយកដ្ឋានអវកាសរបស់អង្គការសហប្រជាជាតិ និងរដ្ឋបាលអវកាសរបស់អឺរ៉ុបជាដើម ដែលបានអនុវត្តគម្រោងសហប្រតិបតិ្តការច្រើនបែបយ៉ាង ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ។
ស្ថានីយអវកាសចិនជាគម្រោងប្រភេទនេះទីមួយក្នុងប្រវតិ្តសាស្ត្រដែលបានបើកចំហចំពោះរដ្ឋសមាជិកអង្គការសហប្រជាជាតិទាំងអស់ ។ បច្ចុប្បន្ននេះ មានគម្រោងចំនួន៩ របស់ប្រទេសចំនួន១៧និងអង្គភាពចំនួន២៣ ត្រូវជ្រើសរើសក្លាយជាគម្រោងពិសោធន៍របស់ស្ថានីយអវកាសចិនជាលើកដំបូង ។ នេះជាសាក្សីនៃកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តរបស់ចិនក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិលើវិស័យអវកាស ។
យោងតាមការសម្រេចបាននូវកិច្ចសាងសង់តាមគន្លងតារាវិថី ស្ថានីយអវកាសចិននឹងឈានចូលដំណាក់កាលប្រើប្រាស់និងអភិវឌ្ឍដែលមានរយៈពេលលើសពី១០ឆ្នាំ ។ ជឿជាក់ថា នៅរយៈពេលដ៏ខ្លីខាងមុខនេះ ស្ថានីយអវកាសចិននឹងក្លាយជា”ផ្ទះថ្មី”របស់មនុស្សជាតិទាំងមូលក្នុងការរួមគ្នាស្ទង់រុករកលំហអវកាស។ អវកាសយានិកចិននិងបរទេសនឹងបំពេញការងារជាមួយគ្នា ក្នុងន័យរួមចំណែកប្រកដោយលក្ខណៈត្រួសត្រាយ ដើម្បីជំរុញឱ្យមនុស្សជាតិស្វែងយល់ពីអាថ៌កំបាំងរបស់ចក្រវាល និងជំរុញការប្រើប្រាស់អវកាសដោយសន្តិភាព ៕

អត្ថបទដែលជាប់ទាក់ទង