ឯកឧត្ដមហ៊ុន ម៉ាណែត ក្រាបបង្គំថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងវរោកាស នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
ភ្នំពេញ៖ ឯកឧត្ដមហ៊ុន ម៉ាណែត ក្រាបថ្វាយបង្គំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងវរោកាសដ៏នក្ខត្ឬក្សប្រពៃថ្លៃថ្លា នៃខួបទី១៨ ព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ ។
ក្នុងវរោកាសដ៏នក្ខត្ឬក្សប្រពៃថ្លៃថ្លា នៃខួបទី១៨ ព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំសូមព្រះបរមរាជានុញ្ញាត ថ្វាយព្រះសព្ទសាធុការពរជ័យ សូមព្រះអង្គទ្រង់មានព្រះជន្មាយុយឺនយូរ ព្រះរាយកាយពលមាំមួន ព្រះរាជបញ្ញាញាណវៀងវៃ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់កូនចៅប្រជានុរាស្រ្ត អស់កាលជាយូរអង្វែងតទៅ៕