**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា ចុះ MoU ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងសៀមិន ស្តីពីកិច្ចសហប្រតិបត្ដិការជំរុញ ការនាំចេញសំបុកត្រចៀកកាំកម្ពុជា ទៅចិន

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មជាមួយនឹងមជ្ឈមណ្ឌល ពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន ស្តីពី កិច្ចសហប្រតិបត្ដិការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ ប្រទេសចិនក្រោមអធិបតីភាព ឯកឧត្តម ឈួនដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងពាណិជ្ជកម្ម និងតំណាងក្រសួងពាក់ព័ន្ធដូចជា៖ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានពន្ធដារ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាព្រមទាំងសមាជិក និងសហព័ព្ធ សមាគម ក្រុមហ៊ុនដែលពាក់ព័ន្ធវិស័យ សំបុកត្រចៀកកាំជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានបង្ហាញពី សេចក្តីសោមន្សរីករាយ និងកិត្តិយសដ៏ក្រៃលែង ដោយបានទទួលការអនុញ្ញាតឱ្យចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ជាមួយនឹងមជ្ឈមណ្ឌលពាណិជ្ជកម្ម កម្ពុជា នៅទីក្រុងសៀមិន ស្តីពី កិច្ចសហប្រតិបត្ដិការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ប្រទេសចិន ដែលមាន ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី និងជាសាក្សី នាពេលនេះ។

ឯកឧត្តមអគ្គនាយក បានបន្ថែមថាអនុស្សរណៈនៃការយោគយល់គ្នានេះ ដោយផ្ដោតទៅលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ ១-ការស្វែងរកដៃគូផលិត និងផ្គត់ផ្គង់ផលិតផលសំបុកត្រចៀកកាំ ២-កិច្ចគាំពារឱ្យមានការបង្កើត រោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំ ៣- ការជំរុញឱ្យមានការបើកច្រកពាណិជ្ជកម្ម លើផលិតផលទឹកមាត់ ត្រចៀកកាំរវាងកម្ពុជា និងចិន ៤-ការពង្រឹងបណ្តាញធុរកិច្ច តាមរយៈការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សេងៗ ដូចជា វេទិការធុរកិច្ច ជំនួបពាណិជ្ជកម្ម និងការចូលរួមពិព័រណ៍ពាណិជ្ជកម្មនានាជាដើម។

បន្ទាប់មក លោក Mr. ZENG Youmin ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន បានមានថ្លែងថា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលបានគាំទ្រ និងបានចុះហត្ថលេខា លើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជា ទៅកាន់ប្រទេសចិន ជាមួយ មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន។ មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន មានបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការចិន-កម្ពុជា និងរួមចំណែកកម្លាំងរបស់យើងក្នុងការនាំចេញសំបុកត្រចៀកកាំកម្ពុជា ទៅកាន់ប្រទេសចិន។

លោកប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ក៍បានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានជំរុញ ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន បានសហការគ្នាពិនិត្យលើអនុស្សរណៈនេះ យ៉ាងលម្អិត រហូតបានឈានដល់ការចុះហត្ថលេខានាថ្ងៃនេះ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា តាងនាមឱ្យ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តមមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួម នៅក្នុងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ។ ជាមួយគ្នានេះ សូមសម្តែងនូវការកោតសរសើរចំពោះ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលបានខិតខំ ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងសៀមិន ក្នុងការរៀបចំឯកសារអនុស្សរណៈនៃការយោគយល់គ្នា និងឈាន ដល់ការចុះហត្ថលេខានាពេលនេះ។

ក្រសួងពាណិជ្ជកម្ម គាំទ្រនិងសូមថ្លែងអំណរគុណ ដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម សម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការរៀបចំផែនការក្នុងជំរុញការ នាំចេញផលិតផលសំបុកត្រចៀកកាំកម្ពុជាទៅកាន់ ប្រទេសចិន ដែលជាទីផ្សារមានប្រជាជនច្រើន ជាងគេលើពិភពលោក។

ឯកឧត្តមបានបន្ថែមថាបច្ចុប្បន្ននេះ វិស័យពាណិជ្ជកម្ម បាននិងកំពុងមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ដោយ បានជំរុញ គាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន សហគ្រាសខ្នាតតូចនិងមធ្យម និងដៃគូអភិវឌ្ឍន៍នានាឱ្យធ្វើការ វិនិយោគ លើការកែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃការផលិតក្នុងស្រុក ស្ថិរភាពទីផ្សារ បង្កើនតម្លៃបន្ថែម លើកកម្ពស់ គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាពឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ។ ពិតណាស់ថា គំនិតផ្តួចផ្តើមនេះគឺមានផែនការដែលធ្វើឱ្យការនាំចេញផលិតផលកសិកម្ម កម្ពុជាទៅកាន់ប្រទេសចិន ជាពិសេស ផលិតផលសំបុកត្រចៀកកាំនេះ វាជាដំណឹងដ៏ល្អ និងឱកាសដ៏អស្ចារ្យ សម្រាប់វិស័យពាណិជ្ជកម្មនៅប្រទេសកម្ពុជា ផងដែរ។

ជាទីបញ្ចប់ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបានពីអនុស្សរណៈនេះចូលជាធរមានបន្ទាប់ពីចុះហត្ថលេខារួច ផលិតផលសំបុកត្រចៀកកាំកម្ពុជា នឹងអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបានយ៉ាងច្រើន ដែលជាអត្ថប្រយោជន៍ ដល់វិស័យឯកជនកម្ពុជានៅក្នុងវិស័យសំបុកត្រចៀកកាំបានយ៉ាងច្រើននៅពេលអនាគតដ៍ខ្លីខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង