អគ្គនាយកអង្គភាព HOT News Asia ផ្ញើសារអបអរសាទរ និងគោរពជូនពរ ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ចក្រីនុពល ក្នុងឱកាសថ្ងៃរៀបអាពាហ៍ពិពាហ៍
ភ្នំពេញ៖ លោក ម៉ក់ ហ៊ាងរិទ្ធី អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia បានផ្ញើសារអបអរសាទរ និងគោរពជូនពរ ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ចក្រីនុពល និងអ្នកម្នាង សុត យូរ៉េត ក្នុងឱកាសដ៏វិសេសវសាល នៃថ្ងៃរៀបអាពាហ៍ពិពាហ៍ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ។
នាឱកាសដ៏មហាប្រសើរនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ចក្រីនុពល និងអ្នកម្នាង សុត យូរ៉េត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។
ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ចក្រីនុពល និងអ្នកម្នាង សុត យូរ៉េត សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
