អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសម្ភោធអគារសិក្សា និងសមិទ្ធផលនានានៅសាលាបឋមសិក្សាបន្ទាយមានឬទ្ធិ ស្រុកថ្មពួក

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ភោធអគារសិក្សា១ខ្នង ៥បន្ទប់ និងសមិទ្ធផលនានានៅសាលាបឋមសិក្សាបន្ទាយមានឬទ្ធិឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាអំណោយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា។
ពិធីខាងលើនេះមានការចូលរួមពីដំណាក់ លោកនាយកអង្គការ និងម្ចាស់ជំនួយ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀតផងដែរ៕

