បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៤ ខែតុលា ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន៣០នាក់

ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ជនសង្ស័យចំនួន៣០នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៣ករណីទូទាំងប្រទេស នៅថ្ងៃទី២៤ ខែតុលានេះ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣០នាក់ រួមមាន ៖ +ជួញដូរ ៥ករណី ឃាត់ ៨នាក់(ស្រី ១នាក់) +ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៦នាក់ +ប្រើប្រាស់ ៤ករណី ឃាត់ ១៦នាក់(ស្រី ២នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែតុលា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ១៤៨,៤៩ក្រាម និង៣កញ្ចប់តូច ។ -កេតាមីន(Ke) = ៦៣,២២ក្រាម។ -អ៊ិចស្តាស៊ី(mdma) = ៩១៤,៩៧ក្រាម ។ -នីមេតាហ្សាប៉ាម(N-zapam) = ១៩,៦០៕
