បង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់សាធាតុញៀនខុសច្បាប់មួយកន្លែង ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ

ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាភេម បានធ្វើការបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់សាធាតុញៀនខុសច្បាប់មួយកន្លែង ស្ថិតនៅរោងសង្កី ភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងការបង្ក្ត្រាបកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ អុំ ចារ ភេទប្រុស អាយុ ៣២ឆ្នាំ ភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ និងធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៏សថ្លា សង្ស័យថាជាសារធាតុញៀន ចំនួន ០៧កញ្ចប់ ទូរស័ព្ទ ០១គ្រឿង ដាវចំនួន ០២ដើម។
ក្តោយភ្លាមឃាត់ខ្លួនបានបញ្ជូនជនសង្ស័យរួម និងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
