**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

លោកជំទាវ មិថុនា ភូថង បានបើកកិច្ចប្រជុំជាមួយគណៈប្រតិភូវិនិយោគចិន

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំជាមួយគណៈប្រតិភូវិនិយោគចិនស្តីពី សក្តានុពលវិយោគលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងគោលបំណងរបស់ក្រុមហ៊ុនចិន ក្នុងការបង្កើតរោងចក្រដំឡើងរថយន្តអគ្គីសនី ក្នុងខេត្ត។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តមានសេចក្តីសោមនស្សរីករាយក្រៃលែង និងមានមោទនភាពដែលគណៈប្រតិភូ នៃក្រុមហ៊ុនវិនិយោគចិន ដោយមាន លោក លីវ ឈាន់ហ្វូ (LIU CHUANFU) អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile បានចាប់អារម្មណ៍ និងមានគោលបំណងបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ដោយនឹងបង្កើតរោងចក្រ និងដំឡើងរថយន្តអគ្គិសនីក្នុងភូមិសាស្ត្រខេត្តកោះកុង។

តាងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនលោកជំទាវផ្ទាល់ លោកជំទាវសម្ដែងនូវគារវៈកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile និងគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ ជាមួយក្រុមការងារ នៃរដ្ឋបាលខេត្តកោះកុង។ កិច្ចប្រជុំនាថ្ងៃនេះ គឺជាការបើកឱកាសមួយសម្រាប់រដ្ឋបាលខេត្ត ដើម្បីកសាងទំនាក់ ទំនងល្អប្រសើរ និងដើម្បីអាចឱ្យក្រុមហ៊ុនវិនិយោគចិនបានឈ្វេងយល់ពីគោលនយោបាយ កិច្ចសហប្រតិបត្តិការដីធ្លី ធនធានមនុស្ស និងសក្តានុពលនានាពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម រថយន្តអគ្គិសនីក្នុងខេត្ត។

លោកជំទាវអភិបាលខេត្ត បាននិយាយអំពីភូមិសាស្ត្រ និងសក្តានុពលវិនិយោគរបស់ខេត្តថា កោះកុងជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ខាងលិចនិងខាងត្បូងជាប់នឹងឈូងសមុទ្រ និងព្រះរាជាណាចក្រថៃឡង់ដ៍ និងខាងជើងជាប់ខេត្តពោធិ៍សាត់។

លោកជំទាវអភិបាលខេត្ត បានបន្តថា ខេត្តមានក្រុង០១ ស្រុក០៦ ឃុំ២៦ សង្កាត់០៣ និងចែកជា ១១៩ភូមិ មានផ្ទៃដី សរុប ១០.០៤៥,៥៨គម២ [ដប់ពាន់សូន្យរយសែសិបប្រាំក្បៀសហាសិបប្រាំបីគីឡូម៉ែត្រការ៉េ] ដោយមានប្រជាជនសរុប ១៤៣.៤៩២នាក់ ស្រី ៧២.៤៨៥នាក់ ដង់ស៊ីតេប្រជាជន ១៣នាក់/គីឡូម៉ែត្រការ៉េ និងមានអត្រាភាពក្រីក្ររង្វង់ ៧,៤% ក្នុងឆ្នាំ២០២២។ ប្រជាជនប្រមាណ ៥៥,៥% ជាកសិកររស់នៅពឹងផ្អែកលើវិស័យកសិកម្មដែលជាវិស័យចម្បង ក្នុងការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។

ក្រៅពីវិស័យកសិកម្ម នៅមានវិស័យផ្សេងៗទៀតដូចជាវិស័យឧស្សាហកម្ម ០,៣% វិស័យសេវាកម្ម ៤៤,២% ក្នុងនោះកម្លាំង ពលកម្មដែលជាកម្មករ កម្មការិនី បម្រើការងារក្នុងរោងចក្រ សហគ្រាស និងវិស័យឯកជនមានប្រមាណ ១៥,១% នៃប្រជាជនសរុប។

វិស័យរ៉ែ និងថាមពល បានផ្ដល់ភាពទូលំទូលាយ ដល់អ្នកវិនិយោគទាំងឡាយ ដើម្បីអភិវឌ្ឍវារីអគ្គិសនីខ្នាតតូច និងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិមានតម្លៃថោកសមរម្យ និងមានសេវាកម្មទំនើបគ្របដណ្តប់ទូទាំងខេត្ត ដូចខាងក្រោម៖
១. វារីអគ្គិសនី ស្ទឹងឫស្សីជ្រុំក្រោម មានអានុភាពតម្លើង ៣៣៨មេហ្គាវ៉ាត់
២. វារីអគ្គិសនីគិរីរម្យ៣ មានអានុភាពតម្លើង ១៨មេហ្គាវ៉ាត់
៣. វារីអគ្គិសនីស្ទឹងតាតមានអានុភាពតម្លើង ២៤៦មេហ្គាវ៉ាត់។

ក្នុងឆ្នាំ២០២១ ខេត្តមានឧស្សាហកម្មធុនធំចំនួន ០៧រោងចក្រ សហគ្រាស មានចំនួនកម្មករ និយោជិកចំនួន ១០,៨៤៣នាក់ ដែលក្នុងនោះមានរោងចក្រតំឡើងរថយន្ត បង្គុំខ្សែភ្លើង គ្រឿងអេឡិចត្រូនិច វាយនភ័ណ្ឌកាត់ដេរ សំលៀកបំពាក់ សម្ភារកីឡា។ល។ សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ដែលមានចំនួន ៧៥៥ មូលដ្ឋាន។ កោះកុងជាខេត្តដែលស្ថិតនៅបែកនិរតីនៃប្រទេសកម្ពុជា មានចំងាយប្រមាណ ២៩០គីឡូម៉ែត ពីរាជធានីភ្នំពេញ ដោយមានខ្សែផ្លូវជាតិដ៏សំខាន់ចំនួន២ ក្នុងការតភ្ជាប់គឺផ្លូវជាតិលេខ៤ និងផ្លូវជាតិ លេខ៤៨ ក្នុងនោះខេត្តកោះកុងក៏មានព្រលានយន្តហោះខ្នាតអន្តរជាតិចំនួន០១ គឺព្រលានយន្តហោះតារាសាគរ ស្ថិតក្នុងតំបន់វិស្សមកាលតារាសាគរ នៃក្រុមហ៊ុនយូញៀន ក្នុងស្រុកគិរីសាគរ។

ក្រៅពីផ្លូវ គោក និងផ្លូវអាកាស ខេត្តកោះកុង ក៏កំពុងត្រូវបានសាងសង់កំពង់ផែទឹកជ្រៅ និងផ្លូវនាវាចរ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀតផងដែរ ក្នុងនោះច្រកទ្វារព្រំដែនអន្តរជាតិចាំយាម កម្ពុជា-ថៃ ក៏ជាច្រកព្រំដែនដ៏សំខាន់មួយក្នុងនោះការដោះដូរទំនិញ កសិកម្ម ការវិនិយោគ និងពាណិជ្ជកម្មចម្រុះ។ ខេត្តបាននិងកំពុងធ្វើការទំនាក់ទំនង និងបន្តកិច្ចសហប្រតិបត្តិការជាមួយខេត្តត្រាត ប្រទេសថៃ ក្នុងការបង្កើនបរិយាកាសកក់ក្ដៅសម្រាប់ការធ្វើអាជីវកម្ម រវាងប្រទេសទាំងពីរ។

បន្ថែមលើសនេះទៀត ខេត្តបានពង្រីកទំនាក់ទំនងរបស់ខ្លួនជាមួយខេត្តកាម៉ៅ និងខេត្តគៀនយ៉ាងនៃប្រទេសវៀតណាម និងខេត្តជីលីន ខេត្តយូណាន នៃប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង