**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

បទវិភាគ៖តាំងពីដើមមក ប្រទេសចិនដែលដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាពគឺជាឱកាសរបស់ពិភពលោក

“ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ការគាំពារសន្តិភាពពិភពលោកនិងជំរុញកម្មវត្ថុគោលនយោបាយការទូតស្តីពីការអភិវឌ្ឍជាមួយគ្នា ដើម្បីខិតខំប្រឹងប្រែងជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ។” សមាជបក្សកុម្មុយនីស្តចិនលើកទី២០កំពុងបើកធ្វើ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសម្តែងអាកប្បកិរិយាដូចខាងលើនៅពេលលោកតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននីតិកាលទី១៩ធ្វើរបាយការណ៍ការងារដែលបាននាំឱ្យសហគមន៍អន្តរជាតិពិភាក្សាគ្នាយ៉ាងសកម្មនិងយ៉ាងទូលំទូលាយ ។ ឥស្សរជនវិភាគបានសម្គាល់ឃើញជាទូទៅថា នេះបានបង្ហាញពីការប្តេជ្ញាចិត្តនិងជំនឿចិត្តរបស់ចិនដែលប្រកាន់ខ្ជាប់ការដើរតាមផ្លូវទំនើបកម្មដែលមានការអភិវឌ្ឍដោយសន្តិភាពយ៉ាងមុតមាំ បក្សកុម្មុយនីស្តចិននឹង “បន្តរួមចំណែកកាន់តែធំដល់សន្តិភាព វឌ្ឍនភាពនិងវិបុលភាពរបស់ពិភពលោកតទៅទៀត” ។
ចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើងមក មិនដែលបំផុសសង្គ្រាមនិងការប៉ះទង្គិចណាមួយដោយម្ចាស់ការនោះទេ ហើយក៏មិនដែលឈ្លានពានទឹកដីរបស់ប្រទេសដទៃទៀតសូម្បីតែមួយតឹកក៏គ្មានដែរ ។ បច្ចុប្បន្ននេះ ប្រទេសចិនជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានចាត់បញ្ជូនបុគ្គលិករក្សាសន្តិភាពច្រើនបំផុតនិងជាប្រទេសដែលទម្លាក់ថវិកាសម្រាប់រក្សាសន្តិភាពច្រើនទីពីរនៃអង្គការសហប្រជាជាតិ ដែលត្រូវគេកោតសរសើរថា ជា “កម្លាំងគន្លឹះ”ក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ។
ការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព មិនត្រឹមតែបាននាំឱ្យប្រទេសចិនបោះជំហានឆ្ពោះទៅកាន់ទំនើបកម្មប៉ុណ្ណោះទេ ថែមទាំងក៏បានបំពេញបន្ថែមនូវថាមពលវិជ្ជមានដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍនិងសន្តិភាពនៃពិភពលោកផងដែរ ។ ចិនបានគាំពារសន្តិភាពពិភពលោកនិងជំរុញការអភិវឌ្ឍរួមដោយការអនុវត្តជាក់ស្តែងរបស់ខ្លួនជាប់រហូតមក ។
នៅខែកញ្ញាឆ្នាំ២០២១ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនៅពេលអញ្ជើញចូលរួមការជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ។ ខ្លឹមសារជាស្នូលគឺជំរុញការអភិវឌ្ឍរួមនិងបង្កើតសហគមន៍រួមវាសនានៃការអភិវឌ្ឍសកល ។ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលត្រូវបានអនុវត្តជាក់ស្តែងរួចហើយ មានប្រទេសជាង១០០និងអង្គការអន្តរជាតិជាច្រើនបានគាំទ្រគំនិតផ្តួចផ្តើមនេះ ហើយប្រទេសចំនួនជាង៦០បានចូលក្នុង “ក្រុមមិត្តភក្តិនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល” ។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលជាការរួមចំណែកមួយទៀតរបស់ចិនដើម្បីដោះស្រាយបញ្ហាពិបាកអំពីការអភិវឌ្ឍសកល ហើយក៏បានផ្តល់ “ម៉ាស៊ីនពន្លឿន”ដល់ការជំរុញរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិផងដែរ ។
អភិវឌ្ឍខ្លួនឯងក្នុងការគាំពារសន្តិភាពពិភពលោក ហើយគាំពារសន្តិភាពពិភពលោកនិងជំរុញការអភិវឌ្ឍរួមឱ្យបានកាន់តែល្អប្រសើរតាមរយៈការអភិវឌ្ឍរបស់ខ្លួនឯង នេះគឺជាផ្លូវអភិវឌ្ឍន៍ដោយសន្តិភាពដែលប្រទេសចិនបានដើរ ។ ក្នុងដំណើរកសាងប្រទេសទំនើបដោយគ្រប់ជ្រុងជ្រោយ បក្សកុម្មុយនីស្តចិននឹងបន្តអភិវឌ្ឍខ្លួនឯង ដើម្បីផ្តល់ផលប្រយោជន៍និងសុខសុភមង្គលដល់ពិភពលោក ។ ហើយពិភពលោកក៏នឹងបន្តធ្វើជាសក្សីនៃការដែល “បក្សកុម្មុយនីស្តចិនជាបក្សស្វែងរកសុភមង្គលជូនប្រជាជនចិន ហើយក៏ជាបក្សដែលតស៊ូព្យាយាម ដើម្បីបុព្វហេតុវឌ្ឍនភាពរបស់មនុស្សជាតិផងដែរ” ៕

អត្ថបទដែលជាប់ទាក់ទង