ឯកឧត្តម អ៊ុច បូររិទ្ធ និងលេខាទី១អមស្ថានទូតបារាំង អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថ ត្រៀមចេញបំពេញ បេសកកម្ម នៅស៊ូដង់ខាងត្បូង

ភ្នំពេញ៖ នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ត្រៀមចេញបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ( UNMISS ) ក្រោមជំនួយឧបត្ថម្ភដោយបេសកកម្មសហប្រតិបត្តិការ និងការពារបារាំង ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ហ្វាប្រ៊ីស អេជែន (Fabrice Etienne) លេខាទី១អមស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

