រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់ពលរដ្ឋរងគ្រោះ ពីអំពើលួច -ប្លន់ រួសរាន់យកឯកសារ ដើម្បីទទួលបានទ្រព្យសម្បត្តិវិញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលជាជនរងគ្រោះ ដោយសារបទល្មើសលួច ឬអំពើប្លន់ (លួចដោយមានស្ថានភាពទម្ងន់ទោស) ដែលមិនទាន់បានយកឯកសារសក្ខីកម្មពាក់ព័ន្ធបទល្មើស រួមមាន អត្តសញ្ញាណប័ណ្ណ បណ្ណសម្គាល់យានយន្ត (កាតគ្រី) ពាក្យបណ្ដឹង និងឯកសារពាក់ព័ន្ធដទៃទៀត រួសរាន់មកបង្ហាញជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

