**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

ឯកឧត្តម នេត្រ ភក្រ្តា ប្រគល់បណ្ណសរសើរលើកទឹកចិត្ត ដល់រូបវន្តបុគ្គល នីតិបុគ្គលឆ្នើម និងជ័យលាភីប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលចូលរួមផ្លាស់ប្ដូរឥរិយាបថសង្គម

ភ្នំពេញ៖ រូបវន្តបុគ្គល នីតិបុគ្គលឆ្នើម និងជ័យលាភីប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលបានចូលរួមក្នុងការផ្លាស់ប្ដូរឥរិយាបថសង្គម មកប្រតិបត្តិមេត្រីភាពបរិស្ថានបានទទួលបានការផ្តល់បណ្ណសរសើរលើកទឹកចិត្តមេត្រីភាពបរិស្ថាន» និងឃុំសង្កាត់ចំនួន ២០ បានទទួលជ័យលាភីប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នាទីស្ដីការ ក្រសួងបរិស្ថានក្នុង «កម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន» និងពិធីប្រគល់ជ័យលាភីប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។

រូបវន្តបុគ្គលនិងនីតិបុគ្គលឆ្នើមនិងជ័យលាភីប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលបានចូលរួមក្នុងការផ្លាស់ប្ដូរឥរិយាបថសង្គម មកប្រតិបត្តិមេត្រីភាពបរិស្ថានបានទទួលបានការផ្តល់បណ្ណសរសើរលើកទឹកចិត្តមេត្រីភាពបរិស្ថាន» និងឃុំសង្កាត់ចំនួន ២០ បានទទួលជ័យលាភីប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នាទីស្ដីការ ក្រសួងបរិស្ថានក្នុង «កម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន» និងពិធីប្រគល់ជ័យលាភីប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ អង្គការដៃគូ និងវិស័យឯកជន អ្នកបណ្តាញសង្គមសរុបជាង ៤០០នាក់។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «កម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន» និងពិធីប្រគល់ជ័យលាភីប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលបានរៀបចំឡើងនាពេលនេះ គឺជាភារកិច្ចស្នូលមួយរបស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ក្នុងការផ្លាស់ប្ដូរផ្នត់គំនិត បញ្ជ្រៀបការយល់ដល់ប្រជាពលរដ្ឋអំពីបរិស្ថាន និងចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន ស្របតាមចក្ខុវិស័យដែលរាជរដ្ឋាភិបាលបានកំណត់ គឺប្រែក្លាយកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលនៅពេលនោះគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថានត្រូវបានធានា។ ដើម្បីសម្រេចការងារនេះ ក្រសួងបរិស្ថានបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពចំណុះក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីថ្នាក់ក្រោមជាតិ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រោមដំបូលនៃសុខសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយដ៏រឹងមាំ ដែលជាសមិទ្ធិផលនៃមាគ៌ាដឹកនាំយុទ្ធសាស្រ្ត និងគោលនយោបាយដ៏ត្រឹមត្រូវនានាជាបន្តបន្ទាប់ ស្របតាមដំណាក់កាលផ្សេងៗនៃការវិវត្តរបស់សង្គមជាតិ រាជរដ្ឋាភិបាលបានធ្វើការកែលម្អផែនការណែនាំ ស្តីពីការចាត់តាំងអនុវត្ត គោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ជាបន្តបន្ទាប់ ឱ្យស្របតាមបរិបទនៃការវិវត្ត និងអភិវឌ្ឍរបស់សង្គមជាតិ ដែលជាការបុកគ្រឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ បានស្តែងចេញនូវការលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជនជនបទ ការរៀបចំ រចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រង រដ្ឋបាល ទំនើបដែលមានភាពជាម្ចាស់ និងមានសមត្ថភាពក្នុងការ អនុវត្តតួនាទីប្រកបដោយ ប្រសិទ្ធភាពលើការ ងារ គ្រប់គ្រង សំរាម សំណល់ រឹង នៅតាមទីក្រុង និងទីប្រជុំជន ក្រុង ស្រុក ការផ្តល់មធ្យោបាយ សម្ភារៈគាំទ្រការងារគ្រប់គ្រង និងផ្តល់សេវាប្រមូលសំរាម មានជាអាទិ៍៖ ឡដុតសំរាម ឡានដឹកសំរាម ម៉ូតូកង់បី និង បានបំពាក់ម៉ាស៊ីនចម្រោះ ទឹកក្តៅទឹកត្រជាក់នៅតាមគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន និងទីអារាម។ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ការផ្តល់សេវាចាំបាច់នានា និងការអប់រំប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ចំពោះបរិស្ថាន ដើម្បីធានាឱ្យជនគ្រប់រូប សង្គមកម្ពុជាទាំងមូល មានភាពស្អាត និងផាសុខភាពក្នុងការរស់នៅឱ្យស្របតាមបរិបទនៃការរីកចម្រើនរបស់សង្គមជាតិ។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ចលនាប្រឡងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខណ្ឌលក្ខណសម្បត្តិទី៦ ជាផ្នែកមួយនៃការអភិវឌ្ឍខ្សែក្រវ៉ាត់បៃតង (Green Belt) នៅកម្ពុជា ធ្វើឱ្យទីក្រុង ទីប្រជុំជនប្រទេសយើងកាន់តែស្រស់ស្អាត ប្រកបដោយភាពទាក់ទាញ មានបរិស្ថានល្អដែលឆ្ពោះទៅរកគោលដៅ «កម្ពុជាស្អាត អនាគតដែលយើងចង់បាន» ដែលពាក់ព័ន្ធនឹងទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទ និងប្រែក្លាយផលិតផលកសិកម្មរបស់កម្ពុជាទៅជាកសិ-ទេសចរណ៍ ទេសចរណ៍ធម្មជាតិ ឬទេសចរណ៍ជនបទ ដើម្បីឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអាចបរិភោគអាហារក្នុងស្រុកនៅតាមតំបន់ទេសចរណ៍ផ្សេងៗដោយសុវត្ថិភាព។ ក្នុងបរិបទកូវីដ-១៩ ទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងទេសចរណ៍ជនបទ ត្រូវបានអ្នកទេសចរណ៍ជាតិ អន្តរជាតិទទួលស្គាល់ថា ជាកន្លែងដែលល្អបំផុតសម្រាប់ដំណើរកំសាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ទាំងអស់នេះក៏បានរួមចំណែកប្រែក្លាយទីក្រុង គ្រប់ទីប្រជុំជន ភូមិ ឃុំ-សង្កាត់ទាំងអស់មានអនាម័យល្អ ភាពស្អាតនិងបៃតង និងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានគូសបញ្ជាកថា នៅឆ្នាំ២០២២នេះ ក្រសួងបរិស្ថានបានរៀបចំ ចលនាប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខណ្ឌលក្ខណៈសម្បត្តិទី៦គឺមានអនាម័យ មានសោភ័ណភាពល្អនិងបរិស្ថានល្អ ក្នុងគោលបំណងជំរុញឲ្យអាជ្ញាធរភូមិ ឃុំ សង្កាត់ យកចិត្តទុកបន្ថែមក្នុងការរៀបចំមូលដ្ឋានរបស់ខ្លួនឲ្យមានអនាម័យ សោភ័ណភាព និងបរិស្ថានល្អ ដើម្បីភាពសុដុមរម្យណីកម្ម ការទាក់ទាញភ្ញៀវទេសចរណ៍ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ដើម្បីគាំទ្រដល់អាជ្ញាធរមូលដ្ឋាន ក្រសួងបរិស្ថានបានគាំទ្រយ៉ាងពេញទំហឹងលើផ្នែកបច្ចេកទេស ធនធានសម្ភារៈ និងថវិកា ដើម្បីសម្រេចឲ្យបាននូវគោលដៅខាងលើគឺអនាម័យ សោភ័ណភាព និងបរិស្ថានល្អនៅមូលដ្ឋាន។

ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមប្រតិបត្តិមេត្រីបរិស្ថានបានល្អក្នុងការផលិត ការផ្តល់សេវាកម្ម ការធ្វើអាជីវកម្មប្រកបដោយការទួលខុសត្រូវខ្ពស់ចំពោះបរិស្ថាន និងសង្គម។
ឯកឧត្តមក៏បានកោតសរសើរចំពោះក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងអង្គភាពថ្នាក់ក្រោមជាតិ ដែលបានដឹកនាំសកម្មភាព សំដៅចូលរួមកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឲ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាព។

លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានឱ្យដឹថា ឃុំ-សង្កាត់ចំនួន ៥៤ មកពី ២៥ រាជធានី ខេត្ត បានដាក់ពាក្យចូលរួមប្រឡងប្រណាំង ក្នុងឆ្នាំ២០២២នេះ និងតាមរយៈការវាយតម្លៃជ្រើសរើសបឋម និង ចុះវាយតម្លៃផ្ទាល់ដល់ទីតាំង មានឃុំ-សង្កាត់ចំនួន២០ បានជាប់ជ័យលាភី ដោយឃុំ-សង្កាត់ទាំងនោះ បានរៀបចំ និងអនុវត្តសកម្មភាពឆ្លើយតបទៅនឹងលក្ខណសម្បត្តិទី៦ ដែលបានកំណត់ក្នុងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» គឺមានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ។

ឯកឧត្តមបានបន្តថា ប្រតិបត្តិករដែលបានជ្រើសរើស និងវាយតម្លៃទូទាំង២៥ រាជធានី ខេត្ត និងសម្រេចផ្ដល់បណ្ណសរសើរមេត្រីបរិស្ថានសរុប ៣៣០ ប្រតិបត្តិករ ។ ក្នុងនោះដែរ មានរូបវន្តបុគ្គលសរុបចំនួន ១៥៩ (មន្រ្តីរាជការចំនួន ៣៦ ព្រះសង្ឃ ៦ សាធារណជន ៨ Influencers ២៣ និងមន្រ្តីឧទ្យានុរក្ស ៩៣) និងនីតិបុគ្គលសរុបចំនួន ១៧១ ដែលរួមមាន (ក្រសួង ស្ថាប័ន មន្ទីរពេទ្យចំនួន ៥ រោងចក្រ/សហគ្រាស ៦ ក្រុមហ៊ុនឯកជន/ធនាគារ ៧ Resort/សណ្ឋាគារ ២១ ភោជនីយដ្ឋាន ០៤ សិប្បកម្ម ៦ ផ្សារទំនើប ២ រម្មណីយដ្ឋាន ៣ សាលារៀន ៥៧ និងវត្តរាម ៤៣)៕

អត្ថបទដែលជាប់ទាក់ទង