**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់

៧ឆ្នាំ ក្រសួងសាធារណការ លក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនបានជាង ២២ម៉ឺនលេខ ទទួលចំណូលជាង ៨២លានដុល្លារ

ភ្នំពេញ៖ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិភាក្សា ប្រចាំខែកញ្ញា ឆ្នាំ២០២២ ស្ដីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពី សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង និងមន្ត្រីជំនាញអង្គភាពពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារលក់លេខចុះ បញ្ជីរថយន្តគិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ការពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទាំងពីរ និងបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងការអនុវត្តការងារដើម្បីជំរុញការលក់លេខចុះបញ្ជីរថយន្តឱ្យកាន់ តែមានប្រសិទ្ធភាព សំដៅប្រមូលចំណូលជាតិឱ្យបានច្រើនថែមទៀត។

អង្គប្រជុំបានពិភាក្សាលើរបាយការណ៍សម្រេចបានទាក់ទងនឹងការលក់លេខចុះបញ្ជីរថយន្ត ការចែក រំលែកមតិយោបល់យ៉ាងផុសផុលលើវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត ដែលក្នុងនោះរួមមាន៖ ការសិក្សាតម្លៃរក្សាលេខចុះបញ្ជីរថយន្ត ការស្ទង់មតិប្រជាពលរដ្ឋក្នុងការទិញលេខចុះបញ្ជីរថយន្ត ការ ផ្ដល់មតិយោបល់លើការរៀបចំពិព័រណ៍ខួប៣ឆ្នាំ (ឆ្នាំ២០២០-២០២៣) ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំ ទូលាយទៅកាន់ក្រុមហ៊ុន សហគ្រាស ក៏ដូចជាប្រជាពលរដ្ឋ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការចុះ បញ្ជីលេខពិសេស និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន និងការជំរុញលើកទឹកចិត្តមន្ត្រីជំនាញបច្ចេកវិទ្យាពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរសំដៅផ្ដល់នូវការវិវឌ្ឍន៍ថ្មីៗទាក់ទងនឹងសង្គមឌីជីថល។

យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងឱ្យដឹងថា៖ លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជី ពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន ២២៥ ១៧១ លេខ ទទួលបានចំណូលសរុប ចំនួន ៣២៩ ៦៧២ ៤៩៩ ០០០ រៀល គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២នេះ ស្មើនឹង ៨២ ៤១៨ ១២៥ ដុល្លារអាមេរិក។ ដោយឡែកចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុបចំនួន ៦៤ ៦៣៨ ៩៧០ ៤០០ រៀល កើនឡើងប្រមាណ ៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង