**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម ស សុខា និងឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំព្រឹត្តិការប្រកួតកីឡាម៉ូតូទឹក និងទូកក្តោង លើកទី៣ ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំការប្រកួតកីឡាម៉ូតូទឹក និងទូកក្តោងនៅខេត្តព្រះសីហនុ ក្នុងព្រឹត្តិការណ៍ជាតិលើកទី៣ ឆ្នាំ២០២២ ចាប់ផ្តើមការប្រកួតថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានបើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា ដោយមានការចូលរួមសម្របសម្រួលពីរដ្ឋបាលខេត្ត ដើម្បីលើកស្ទួយវិស័យកីឡា និងការពឹងផ្អែកលើឆន្ទៈ របស់សហព័ន្ធកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ចំពោះកីឡាម៉ូតូទឹកកម្ពុជា ជាកីឡាមួយដែលទទួលបានមេដាយមាសនាពេលខាងមុខ ហើយអ្វីជាសំខាន់ការរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលមានរាជធានីខេត្តមួយចំនួនធ្វើជាកន្លែងប្រកួតមានដូចជា រាជធានីភ្នំពេញ ខេត្តសៀបរាម ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ហើយខេត្តព្រះសីហនុ ក៏ត្រូវរៀបចំព្រឹត្តិការកីឡានៅលើផ្ទៃទឹក ដែលមានកីឡាចូលរួមប្រកួតពីរប្រភេទ គឺការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម(សម្រាប់រាជធានីភ្នំពេញ) ទន្ទឹមនោះយើងត្រូវដាក់ចេញនូវវិធានការមួយចំនួនមានដូចជា៖១.ការងារការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈចំពោះគណប្រតិភូចូលរួមក៏ដូចជាប្រជាពលរដ្ឋចូលរួមការប្រកួត ២.ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីទីតាំងពាក់ព័ន្ធនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាលើកទី៣ ឆ្នាំ២០២២ និងស៊ីហ្គេមឆ្នាំ២០២៣ ចាប់ពីពាក់កណ្តាលខែឧសភា ហើយខេត្តនិមួយៗត្រូវរៀបចំសង្ក្រានខេត្ត ដើម្បីឱ្យព្រឹត្តិការនៃការប្រកួតកីឡាស៊ីហ្គេមរបស់យើងកាន់តែមានភាពទាក់ទាញ នឹងចូលរួមពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមយ៉ាងច្រើនកុះករនាពេលខាងមុខ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ សូមស្វាគមន៍ប្រតិភូសហព័ន្ធកីឡាចូលរួមប្រជុំនៅខេត្តព្រះសីហនុ ស្តីពីការងាររៀបចំព្រឹត្តិការណ៍ប្រកួតកីឡាលើកទី៣ ឆ្នាំ២០២២នៅលើទឹកដីខេត្តព្រះសីហនុ ដែលឯកឧត្តម ស សុខា បានធ្វើការណែនាំនៃព្រឹត្តិការណ៍កីឡាលើកទី៣ ដើម្បីត្រៀមលក្ខណៈចូលរួម និងកិច្ចសហការក្នុងការប្រកួតកីឡាលើកទី៣ នៅខេត្តព្រះសីហនុឱ្យទទួលបានជោគជ័យ ព្រោះការប្រកួតកីឡានេះមានវិញ្ញាសារម៉ូតូទឹក និងទូកក្តោង ហើយឆ្នេររបស់យើងមិនមានសណ្ឋានដូចគ្នា នៃស្ថានភាពភូមិសាស្ត្រ ត្រូវការជ្រើសរើសឆ្នេរណាមួយឱ្យបានជាក់លាក់ ក្នុងនោះត្រូវទាមទាការបញ្ជាក់ឱ្យបានច្បាស់លាស់ផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្តមានផែ៥០២ សម្រាប់ឱ្យក្រុមការងារទូកក្តោងចូលចតក្នុងការចូលរួមប្រកួតកីឡាជាតិលើកទី៣ និងឈានទៅការប្រើប្រាស់សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។ ដោយសារខេត្តព្រះសីហនុមានទីតាំងលំហរសាធារណៈប្រកបដោយសោភ័ណភាព អនាម័យ បរិស្ថាន ហើយការរៀបចំព្រឹត្តិការកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ជាឱកាសសម្រាប់ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វិនិយោគរបស់ខេត្តព្រះសីហនុ ពិសេសជាការលើកមុខមាត់របស់ខេត្តព្រះសីហនុនៅពេលខាងមុខ។

សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២នៅខេត្តព្រះសីហនុមានពីវិញ្ញាសារធំៗចំនួនពីរ ក្នុងនោះមានដូចជា កីឡាម៉ូតូទឹកមាន ៥វិញ្ញាសារ និងកីឡាទូកក្តោងមាន ៤វិញ្ញាសារ ៖
១.ទូកក្តោង Windsurfing បុរស ត្រូវប្រកួតចំនួន៦ជុំ
២.ទូកក្តោង ILCA Boat Open ត្រូវប្រកួតចំនួន៦ជុំ
៣.ទូកក្តោង Byte Boat ត្រូវប្រកួតចំនួន៦ជុំ
៤.ទូកក្តោង Optimist Boat Open ត្រូវប្រកួតចំនួន៦ជុំ៕

អត្ថបទដែលជាប់ទាក់ទង