ឯកឧត្តម វ៉ា ថន និងឯកឧត្តម ហឿ ស៊ីយ៉ែម អញ្ជើញចូលរួមពិធីចែកគ្រាប់ស្រូវពូជ ជូនប្រជាកសិកររងការខូតខាត ដោយគ្រោះទឹកជំនន់ ២,៧០២គ្រួសា

ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីចែកគ្រាប់ស្រូវពូជ ជូនប្រជាកសិកររងការខូតខាតដោយគ្រោះទឹកជំនន់ ដែលត្រូវការស្ដារឡើងវិញ ចំនួន២,៧០២គ្រួសារ ស្មើនឹង២០៥,៣៥០គីឡូក្រាម មកពីស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកសំបូរ ស្រុកចិត្របុរី និងក្រុងក្រចេះ ក្រោមអធិបតីភាព ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ។

