ឯកឧត្តម សៅ សារ៉ាត់ បានអញ្ជើញចុះពិនិត្យមើលព្រំប្រទល់រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រមណ្ឌលប៉ៃលិន នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញរួមដំណើរជាមួយ ឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី អញ្ជើញចុះពិនិត្យមើលព្រំប្រទល់ជាក់ស្តែងរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបងដើម្បីពិនិត្យ និងកែសម្រួលតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

