និយាយថាទេចំពោះគ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៧ តុលា ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ២៤នាក់

ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ជនសង្ស័យចំនួន២៤នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១២ករណីទូទាំងប្រទេស នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
ក្នុងចំណោមជនសង្ស័យទាំងចំនួន២៤នាក់ រួមមាន៖ +ជួញដូរ ៤ករណី ឃាត់ ៥នាក់(ស្រី ១នាក់) +ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ២នាក់ +ប្រើប្រាស់ ៦ករណី ឃាត់ ១៧នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែតុលា រួមមាន ៖ -មេតំហ្វេតាមីន(Ice)= ២២,៩០ក្រាម និងមេតំហ្វេតាមីន(wy)=១៥,៣៨ក្រាម៕
