ឯកឧត្តម ជីវ សុងហាក់ ដឹកនាំកិច្ចប្រជុំ រវាងគណៈកម្មការរៀបចំ ដំណើរការតុលាការពាណិជ្ជកម្ម និង ADB

ភ្នំពេញ៖ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ វាងគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍអាស៊ី(ADB) ដើម្បី ពិភាក្សារលើការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងការគាំទ្រផ្នែកបច្ចេកទេសដោយធនាគារអភិវឌ្ឍអាស៊ី(ADB) តាមថ្នាលប្រព័ន្ធវីដេអូ (Zoom) ដោយមានការរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារ។

