ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំប្រជុំត្រៀមមហាសន្និបាតលើកទី៤៣ នៃអន្តរសភាអាស៊ាន (AIPA)
ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការរដ្ឋានជាតិអាយប៉ា-កម្ពុជា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ ជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បើត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំមហាសន្និបាតលើកទី៤៣ នៃអន្តរសភាអាស៊ាន (AIPA ) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។