នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតអបអរសាទរជូន មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចលេខ៧០ ក្នុងឱកាសខួបលើកទី២៨ ថ្ងៃបង្កើតកងពលតូចលេខ៧០

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតអបអរសាទរជូន មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចលេខ៧០ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតកងពលតូចលេខ៧០ (ថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤~ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២)។

