ឯកឧត្តម វ៉ា ថន ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តក្រចេះ

ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តក្រចេះ ។
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត មេបញ្ជាការរង ស្នងការរងនគរបាលខេត្ត អភិបាលក្រុង/ស្រុកទាំង៦ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក/លោកស្រីប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត។
របៀបវារៈក្នុងកិច្ចប្រជុំរួមមានទី១.ពិនិត្យសេចក្តីព្រាងរបាយការណ៍ ទី២.ពិនិត្យលើការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ទី៣. ពិនិត្យលើការងារបង្ក្រាបបទល្មើសព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិ និងទី៤. បញ្ហាផ្សេងៗ ៕


