**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

បទអត្ថាធិប្បាយ៖ ក្រសួងអប់រំបញ្ជ្រាបចំណេះដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង

ភ្នំពេញ៖ ក្រសួអប់រំយុវជន និងកីឡាបានបញ្ជ្រាបការការយល់ដឹងពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងស្រវឹងដល់យុវជនដើម្បីឱ្យពួកគេចៀសឆ្ងាយពីគ្រឿងស្រវឹងគ្រប់ប្រភេទ ។
នេះបើតាមការបញ្ជាក់ពី លោកជំទាវ បណ្ឌិតសឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅពេលដែលលោកជំទាវអញ្ជើញជាគណៈអធិបតី និងជា មេប្រយោគផ្តល់ពិន្ទុ ដល់បក្ខជនបក្ខនារី នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រកួតនិយាយជាសាធារណៈស្ដីពីការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡាដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។
លោកជំទាវ បណ្ឌិតសឿ សុជាតាមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រសួងអប់រំបានរៀបចំឱ្យមានគោលនយោបាយសុខភាពសិក្សាដោយចាត់ទុកបញ្ហាសុខភាពរបស់សិស្សជាអាទិភាពទី១។
សំឡេង៖ «កម្មវិធីសិក្សាដែលនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំបានយកទៅអនុវត្តន៍ចាប់ពីពេលនេះតទៅ ដោយបានបង្ហាញថា ដើម្បីទទួលបានសុខភាពល្អ ព្រោះថា សុខភាពគឺជាកក្តាទី១សុខភាពគឺជាជីវិត។ ដើម្បីចង់បង្ហាញថា គ្រឿងស្រវឹងមានផលប៉ះពាល់ដល់សុខភាពបែបណានោះ ? ទើបក្រសួងអប់រំយុវជន និងកីឡាបានសហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជារៀបចំកម្មវិធីប្រកួតនិយាយជាសាធារណៈស្ដីពីការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡានេះឡើង»។
ក្រុមសិស្សនិស្សិតបានគាំទ្រចំពោះក្រសួងអប់រំ ព្រោះសកម្មភាពរបស់ឧស្សាហកម្មគ្រឿងស្រវឹងកំពុងបានជះឥទ្ធិពលអាក្រក់ជាច្រើន គឺកុមារនិងយុវជន បង្កើតឱ្យមានអំពើហិង្សានៅក្នុងគ្រួសារ សហគមន៍ខាតបង់ថវិកា និងប៉ះពាល់សុខភាពជាដើម។
បើយោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា មានមនុស្សនៅលើពិភពលោកប្រមាណ៣លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំ ហើយបានបន្សល់នូវជំងឺប្រមាណ២០០ប្រភេទដល់អ្នកប្រើប្រាស់គ្រឿងស្រវឹង ដូចជា៖ ជំងឺមហារីកថ្លើម មហារីកបំពង់អាហារ និងជំងឺក្រិនថ្លើមជាដើម។
ក្រុមនិស្សិតបានបញ្ជាក់ថាដើម្បីដោះស្រាយបញ្ហានេះ អ្នកពាក់ព័ន្ធទាំងអស់គូរតែរឹតបន្តឹងការធ្វើទីផ្សារ និងបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់រូបភាព។ ដោយត្រូវតម្លើងពន្ធលើផលិតផលគ្រឿងស្រវឹងឱ្យខ្ពស់ ដើម្បីបង្កើនចំណូលចូលថវិកាជាតិ និងកាត់បន្ថយអ្នកប្រើប្រាស់បានមួយកម្រិតផងដែរ៕ ( អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន )

អត្ថបទដែលជាប់ទាក់ទង