**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់

អភិបាលខេត្តកែប ស្នើក្រុមសិល្បករ សិល្បការនី បន្តខិតខំប្រឹងប្រែងហាត់រៀន ស្វែងរកអ្វីដែលថ្មីៗបន្ថែមទៀត ក្នុងការរួមចំណែកលើកស្ទួយវិស័យសិល្បៈ ល្ខោនបាក់សាក់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានស្នើក្រុមសិល្បករ សិល្បការនី បន្តខិតខំប្រឹងប្រែង ហាត់រៀន ស្វែងរកអ្វីដែលថ្មីៗបន្ថែមទៀត ក្នុងការរួមចំណែកលើកស្ទួយវិស័យសិល្បៈ ល្ខោនបាក់សាក់។

ការស្នើបែបនេះបានធ្វើឡើង នៅសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ខណៈដែលឯកឧត្តមទទួលជួបសំណេះសំណាលជាមួយក្រុមសិល្បករ សិល្បការនី ល្ខោនបាសាក់រស្មីវប្បធម៌ខេត្ត នៅសាលាប្រជុំខេត្តកែប ដោយមានការអញ្ជើញចូលរួមដោយ លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធជុំវិញខេត្តផងដែរ ដើម្បីសម្តែងការអបអរសាទរចំពោះសិល្បករ សិល្បការិនីល្ខោនបាសាក់រស្មីវប្បធម៌ខេត្តកែប ដែលទទួលបានជ័យលាភីលេខ១ ក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ។

លោក តុង ភោ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកែប បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំមហោស្រពសិល្បៈមហាជនទូទាំងប្រទេស ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ក្នុងនោះខេត្តកែប បានសម្រេចជ្រើសរើសយកក្រុមល្ខោនបាសាក់រស្មីវប្បធម៌ខេត្តកែប ដើម្បីចូលរួមផងដែរ។

ដោយមានការយកចិត្តទុកដាក់ ជម្រុញ លើកទឹកចិត្ត និងជួយឧត្ថម្ភគាំទ្រផ្ទាល់ដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ដល់ក្រុមសិល្បៈ ទាំងបុរាណ និងសម័យ គ្រប់ទម្រង់ ជាពិសេសក្រុមសិល្បៈល្ខោនបាសាក់រស្មីវប្បធម៌ខេត្តកែបនេះហើយ ដែលជាកម្លាំងចលករជម្រុ ញឱ្យសិល្បករ សិល្បការិនី មានឆន្ទៈ តស៊ូជំនះគ្រប់ឧបសគ្គ បញ្ចេញអស់សមត្ថភាព ទេពកោសល្យ ចំណេះជំនាញ រហូត ទទួលបានលទ្ធផល ជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសនាពេលនេះ។

ថ្លែងក្នុងកម្មវិធីសំណេះសំណាល ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត មានប្រសាសន៍ និងកោតសរសើរដល់ដល់សិល្បករ សិល្បការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត តស៊ូដណ្ដើមបានជ័យលាភីលេខ១ កម្រឹតជាតិ ជូនខេត្តនាពេលនេះ។

ឯកឧត្តម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកែប សូមសំដែងការអបអរសាទរ និងពិតជាមានមោទនាភាពក្រៃលែងចំពោះក្រុមល្ខោនបាសាក់រស្មីវប្បធម៌ខេត្តនាពេលនេះ។

ឯកឧត្តមបណ្ឌិតបានបន្ថែមទៀតថា នេះជាមហាកិត្តិយសមួយថ្មីទៀតសម្រាប់ខេត្ត ដែលក្រុមល្ខោនបាសាក់រស្មីវប្បធម៌ខេត្ត ដណ្តើមបានជ័យលាភីលេខ១ ជូនខេត្តកែប។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ស្នើឱ្យក្រុមសិល្បករ សិល្បការនី ល្ខោនបាក់សាក់ បន្តការខិតខំប្រឹងប្រែង ហាត់រៀន ស្វែងរកអ្វីដែលថ្មីៗបន្ថែមទៀត ក្នុងការរួមចំណែកលើកស្ទួយវិស័យសិល្បៈទស្សនីយភាពល្ខោនបាសាក់ ឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាពបន្តទៀ ដើម្បីលើកកម្ពស់នៅតម្លៃសិល្បៈ វប្បធម៌ជាតិរបស់យើង នឹងត្រូវប្រកាន់ខ្ជាប់ នៅគោលការណ៍ រក្សាវប្បធម៌ជាតិ យើងឱ្យបានផ្គុំថ្កើន តាមរយៈចូលរួមពីភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង