**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

សម្ដេច ស ខេង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលផ្សេងៗ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាប្រឡាយថ្ងូរ និងសមិទ្ធផលផ្សេងៗ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

មានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឃុំតាប៉ុនទាំងមូល ដែលបានខិតខំប្រឹងប្រែងរួមសាមគ្គីគ្នាដើម្បីបុព្វហេតុសុខសន្តិភាព ដើម្បីបុព្វហេតុនៃការកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដូចជាការខិតខំរួមគ្នាដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រួមគ្នាអភិវឌ្ឍន៍សមិទ្ធផលនានានៅក្នុងឃុំតាប៉ុន ដែលសម្ពោធនាឱកាសនេះ ។

សម្ដេចក្រឡាហោមបានបន្តថា តួយ៉ាងដូចក្នុងរបាយការណ៍លោកអភិបាលស្រុកបានបញ្ជាក់រួចមកហើយដែលថា ក្នុងដំណាក់កាលកូវីដ-១៩ កន្លងទៅនេះ ប្រជាពលរដ្ឋដោយមានការចាត់ចែងសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន បានសុខចូលរួមគាំទ្រការចំណាយកម្លាំងពលកម្មដើម្បីធ្វើផ្លូវ ហើយអាជ្ញាធរវិញក៏បានផ្ដល់ជូនប្រជាជននូវថវិកាសមស្របអាចទទួលយកបាន ដែលមានន័យថា ក្នុងពេលតែមួយ ប្រជាពលរដ្ឋបានទាំងផ្លូវសម្រាប់ប្រើផលប្រយោជន៍រួម និងក៏ទទួលបានចំណូលសម្រាប់ការចូលរួមធ្វើពលកម្មផ្ទាល់។

សម្ដេចបានចាត់ទុកការរួមចំណែកនេះថា ជាគម្រូមួយក្នុងចំណោមវិធីជាច្រើនទៀតក្នុងដំណើរការកសាងសមិទ្ធផលបម្រើផលប្រយោជន៍សាធារណៈផ្សេងៗ។ សម្ដេចបន្តថា ជាការពិតហើយ ភាគច្រើនការកសាងសមិទ្ធផលនានាត្រូវប្រើគ្រឿងចក្រ ប៉ុន្តែពេលខ្លះក៏មានតម្រូវការចូលរួមជាកម្លាំងពលកម្មពីប្រជាពលរដ្ឋផងដែរ និងអ្វីដែលសំខាន់នោះគឺឱ្យតែមានការគោរពសិទ្ធិ និងគោរពផលប្រយោជន៍របស់ប្រជាពលរដ្ឋ មុខជាមិនមានអ្វីជាការខុសឆ្គង ឬប៉ះពាល់នោះឡើយ។

សម្ដេចក៏បានយកឱកាសនេះ ថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកាគាំទ្រដំណើរកសាងសាលារៀនដែលក្លាយជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍សាធារណៈ ហើយសាលាក៏ដូចជាសមិទ្ធផលផ្សេងទៀតនេះ គឺមិនមែនជាសាលាសម្ដេចផ្ទាល់ ឬសប្បុរសជនណាមួយនោះទេ ពោលគឺចាប់ពីពេលនេះទៅ សមិទ្ធផលនេះជារបស់ប្រជាជន របស់អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដូច្នេះត្រូវមានការចូលរួមថែទាំ និងម្ចាស់ការក្នុងការគ្រប់គ្រងពីប្រជាពលរដ្ឋ។

សម្ដេចក៏បានប្រកាសពីការត្រៀមលក្ខណៈរបស់សម្ដេច និងក្រុមការងារដើម្បីគាំទ្របន្ថែមទៀតសម្រាប់ការអភិវឌ្ឍមូលដ្ឋានឃុំតាប៉ុននេះ ក៏ដូចជាមូលដ្ឋានផ្សេងទៀតដែរ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានសមល្មមទៅតាមលទ្ធភាព។ សម្ដេចបន្តថា រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានដាក់ការប្ដេជ្ញាចិត្ត ហើយបាននឹងកំពុងខិតខំបន្ថែមទៀតក្នុងការអភិវឌ្ឍធនធានមនុស្ស ការស្ថាបនាផ្លូវថ្នល់ ជំរុញការតភ្ជាប់ និងបង្កើតប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងអគ្គិសនីជូនប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ក៏បានឆ្លៀតផ្ដល់ទស្សនាទានជូនអង្គពិធីអំពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដោយសម្ដេចបានទាញចំណាប់អារម្មណ៍អង្គពិធីភ្ជាប់កំណែទម្រង់នេះទៅនឹងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបន្ថែមថា ការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃការផ្ដល់លទ្ធភាពឱ្យថ្នាក់ក្រោមជាតិ រួមទាំងក្រុមប្រឹក្សាឃុំ សង្កាត់ មានឱកាស និងលទ្ធភាពបម្រើសប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ និងប្រកបដោយទំនួលខុសត្រូវ។

ពាក់ព័ន្ធនឹងមូលដ្ឋានខេត្តបាត់ដំបងនេះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ខេត្តបាត់ដំបងនារយៈពេលចុងក្រោយនេះ ហាក់កាន់តែទទួលបានការទាក់ទាញភ្ញៀវទេសចរណ៍ ទាំងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិថ្មីៗនេះ។ សម្ដេចបានផ្ដល់ទស្សនាទានឱ្យថ្នាក់ដឹកនាំខេត្ត ក្រុង និងស្រុក រួមគ្នាសិក្សាដើម្បីស្វែងរកឱ្យឃើញកាន់តែច្បាស់ថា តើហេតុអ្វីបានខេត្តបាត់ដំបងមានភ្ញៀវទេសចរណ៍មកកំសាន្តច្រើនជាងគេ ដើម្បីពង្រឹងគុណភាព និងសក្ដានុពលបន្ថែមទៀត។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ជាថ្មីទៀតអំពីមហន្តរាយកើតចេញពីការលេងល្បែងស៊ីសងខុសច្បាប់ ទាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់។ សម្ដេចបានសង្កត់ធ្ងន់ថា ល្បែងស៊ីសងនេះ ក៏មិនខុសពីគ្រឿងញៀននោះដែរ គឺវាជាប្រភពនៃការកើតមានបញ្ហាជាច្រើនក្នុងសង្គម ពិសេសបទល្មើសព្រហហ្មទណ្ឌ និងការបំផ្លាញសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ។ សម្ដេចបានណែនាំឱ្យអាជ្ញាធរមានទំនួលខុសត្រូវក្នុងការងារនេះ៕

អត្ថបទដែលជាប់ទាក់ទង