ឯកឧត្តម តាក វណ្ណថា និងលោកជំទាវ ចូលរួមបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តគិរីជលសារកោះរ៉ុង ខេត្តព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម តាក វណ្ណថា តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ និងលោកជំទាវ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីបុណ្យកឋិនទានសាមគ្គី ដែលផ្តួចផ្តើមដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្ត នាវត្តគិរីជលសារកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
អង្គកឋិនទានសាមគ្គីនេះ មានការចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការទូទាំងខេត្ត ដែលទទួលបានបច្ច័យសរុបប្រមាណជាង៦០មុឺនដុល្លារ៕

