**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញជាអធិបតី ក្នុងពិធីប្រណាំងទូក “ង” ទូកខ្នាតអន្តរជាតិ នៅខេត្តកំពង់ចាម

ភ្នំពេញ៖ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បាអញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូក “ង” ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផល របស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយ ផលិតផលមួយ ខេត្តកំពង់ចាម។

ក្នុងពិធីដ៏សែនអធិកអធម សប្បាយរីករាយនេះ មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកឧកញា ភ្ញៀវជាតិ អន្តរជាតិ និងមានការចូលរួម របស់បង-ប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។
គណៈអធិបតីផ្តល់ពានរង្វាន់ ដល់ទូកដែលទទួលបានជ័យលាភី លេខ ១ ទូកវែង ឈ្មោះកៀនជ្រៃស្រីស្រស់ ទូកខ្លី ឈ្មោះ រំចេកសែនជ័យ ។

បន្ទាប់ពី ពិធីប្រណាំងទូក ង និងទូកខ្នាតអន្តរជាតិ បានបញ្ចប់នៅវេលាម៉ោង ១៧ :០០ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ គណៈអធិបតីបានរៀបចំពិធីប្រគល់ពានរង្វាន់ដល់ទូក ង និងទូកខ្នាតអន្តរជាតិ ដែលទទួលបានជ័យលាភីចាប់ចំណាត់ថ្នាក់លេខ១ ដល់ចំណាត់ថ្នាក់លេខ៣ ។

បើតាមគណៈកម្មការរៀបចំការប្រណាំងទូក ៖ ប្រភេទទូកខ្នាតអន្តរជាតិផែនលេខ ១ បានទៅលើទូកឈ្មោះ « រំចេកសែនជ័យ » និងទូកផែនលេខ ២ បានទៅលើទូកឈ្មោះ « រាជសីសែនជ័យ » និងទូកផែនលេខ ៣ បានទៅលើទូកឈ្មោះ « អាស្រមទួលចារ ខេមរាសែនជ័យបារមីកីឡាករ » ។

ចំណែកប្រភេទទូកវែង ផែនលេខ ១ បានទៅលើទូកឈ្មោះ « កៀនជ្រៃស្រីស្រស់ » និងទូកផែនលេខ ២ បានទៅលើទូកឈ្មោះ « ដីដុះសែនជ័យបារមីព្រះអង្គខ្មៅ » និងទូកផែនលេខ ៣ បានទៅលើទូកឈ្មោះ « រកាខ្នុរសែនជ័យសិរីឧត្តម » ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា លទ្ធផលរបស់ទូកដែលទទួលជ័យលាភី លេខ១ (ទូកខ្នាតអន្តរជាតិ) ទទួលបាននូវពានមួយ ថវិកា ២ លានរៀល , ជ័យលាភីលេខ ២ បានពានមួយ ថវិកា ១ លានប្រាំសែនរៀល , និងជ័យលាភីលេខ ៣ បានពានមួយថវិកា ១លានរៀល ចំពោះគ្រឿងឧបភោគបរិភោគ ក្នុង១ទូកៗ ទទួលបាន អង្ករ ៥០ គីឡូក្រាម មីចំនួន ៣ កេសតូច ទឹកក្រូចចំនួន ៣ កេស ទឹកសុទ្ធចំនួន ១០ យួរ ចេកអំបូងលឿង ១កេស និងស្រាបៀរចំនួន ៣ កេស ទឹកប្រទាលកន្ទុយក្រពើ ១ កេស ដូចៗគ្នា ។

ចំណែកឯ ទូកខ្នាតវែង ជ័យលាភីលេខ ១
ទទួលបាននូវពានមួយ ថវិកា ២ លានរៀល , ជ័យលាភីលេខ ២ បានពានមួយ ថវិកា ១ លានប្រាំសឺនរៀល , និងជ័យលាភីលេខ ៣ ទទួលបានពានមួយថវិកា ១ លានរៀល ចំពោះគ្រឿងឧបភោគបរិភោគ ក្នុង ១ទូកៗ ទទួលបាន អង្ករ ១០០ គីឡូក្រាម មីចំនួន ៥ កេសតូច ទឹកក្រូចចំនួន ៥ កេស ទឹកសុទ្ធចំនួន ២០ យួរ ចេកអំបូងលឿង ២កេស និងស្រាបៀរចំនួន ៥ កេស ទឹកប្រទាលកន្ទុយក្រពើ ២ កេស ដូចៗគ្នាផងដែរ ។ ដោយឡែកចំពោះទូក ដែលមិនទទួលបានជ័យលាភី ត្រូវបានទទួលប្រាក់ឧបត្ថម្ភលើកទឹកចិត្តក្នុង ១ទូក ថវិកា ៧០ ម៉ឺនរៀល បូករួមទាំងគ្រឿងឧបភោគបរិភោគ ដូចៗគ្នា ផងដែរ ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្ត បានរៀបចំការតាំងពិព័រណ៍សមិទ្ធផល របស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយ ផលិតផលមួយ និងស្តង់ពិព័រណ៍ចំនួន ១០៥ ស្តង់ មានទាំងវិស័យរដ្ឋបាល និងវិស័យឯកជន ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងការប្រគុំតន្ត្រីមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០-១១ ខែតុលា ឆ្នាំ២០២២។

ចំពោះពិធីប្រណាំងទូកទ្រង់ទ្រាយធំក្នុងខេត្តកំពង់ចាម ត្រូវបាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំយ៉ាងហ្មត់ចត់ និអធិកអធមបំផុត ដែលមានប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ មកទស្សនាកំសាន្ត យ៉ាងសប្បាយរីករាយ។

ទន្ទឹមនិងនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានរៀបចំឲ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់បង្កើនការខិតខំយកចិត្តទុកដាក់ លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អ និងចូលរួមសំអាតអនាម័យបរិស្ថាន ដោយតុបតែងលម្អ ឱ្យមានសោភ័ណភាពស្រស់បំព្រង នៅក្នុងក្រុងកំពង់ចាម ដើម្បីធ្វើយ៉ាងណា បង្កបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋរបស់យើង ។ លុះដល់ពេលរាត្រី ក៏មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួចយ៉ាងស្រស់បំព្រង ជូនទស្សនាផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង