អភិបាលរងខេត្តកណ្ដាល ដឹកនាំប្រជុំត្រៀម រៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ ជូនឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តវេឡុវ័ន ក្នុងស្រុកកោះធំ

ភ្នំពេញ៖ ក្រោមការចង្អុលបញ្ហាញរបស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំត្រៀម រៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ ជូន ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងពជើងគោក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តវេឡុវ័ន ស្ថិតនៅឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល។

