ឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ចូលរួមកិច្ចប្រជុំទ្វេរភាគី ស្តីពីការសម្របសម្រួលការដឹកជញ្ជូន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ប្រចាំត្រីមាសទី៣

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ព្រមទាំងសហការី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានចូលរួមកិច្ចប្រជុំទ្វេរភាគីស្តីពីការសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ដែលដឹកនាំដោយ លោក ម៉ែន ចាន់រ៉ា ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត និង មានការចូលរួមពីស្ថាប័នជំនាញដែលពាក់ព័ន្ធ ព្រមទាំងមានការអញ្ជើញចូលរួមពីភាគីវៀតណាម ដឹកនាំដោយលោក LE TAI THANH អនុប្រធានគណៈគ្រប់គ្រងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ុកបាយ នៅសាលប្រជុំទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត។

