**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញបើកវិញ្ញាសាប្រឡងជ្រើសរើសបេក្ខជន បញ្ចូលក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារខេត្តកណ្តាល

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញបើកវិញ្ញាសាប្រឡងជ្រើសរើសបេក្ខជន បញ្ចូលក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារខេត្ត។

ថ្លែងនៅក្នុងឱកាសបើកវិញ្ញាសាប្រឡងជ្រើសរើសបេក្ខជនបញ្ចូលទៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ សម្រាប់ខេត្តកណ្តាល ឆ្នាំ២០២២ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ និងបង្ហាញវិញ្ញាសាដល់បេក្ខជនចូលរួមប្រឡងទាំងអស់ថា វិញ្ញាសាស្ថិតនៅក្នុងស្រោមបិទជិត គ្មានរហែក គ្មានស្លាកស្នាម ព្រមទាំងមានចុះហត្ថលេខារបស់បេក្ខជន និងគណ:កម្មការរៀបចំការប្រឡង ហើយការបើកកញ្ចប់វិញ្ញាសាគឺនៅចំពោះមុខបេក្ខជន និងអនុរក្សទៅតាមពេលវេលា និងតាមបន្ទប់ដែលបានកំណត់ ប្រកបដោយភាពត្រឹមត្រូវ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការប្រឡងនាពេលនេះប្រកបដោយភាពសុក្រិត្យ និងមានតម្លាភាព ដូច្នេះសូមបេក្ខជនទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន និងត្រូវគោរពតាមគោលការណ៍ណែនាំរបស់គណកម្មការប្រឡងឱ្យបានល្អប្រសើរ ព្រោះបើយើងមានសមត្ថភាព នឹងប្រឡងជាប់ជាក់ជាមិនខាន ពោលគឺ ចេះជាប់ ហើយអ្នកដែលបានប្រឡងជាប់សុទ្ធសឹង ជាអ្នកមានសមត្ថភាពដែលអាចចូលបម្រើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្ត ដល់បេក្ខជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណ ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឱ្យទទួលបាននូវជោគជ័យ ពីព្រោះថាការខិតខំប្រឹងប្រែងរបស់ប្អូនៗនាពេលនេះ គឺដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិផង ដូចនេះត្រូវខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីឱ្យការប្រឡង ទទួលបានលទ្ធផលល្អប្រសើរ ក្លាយជាធនធាន ដ៏មានតម្លៃសម្រាប់សង្គមជាតិ។

សូមបញ្ជាក់ផងដែរថា ការប្រឡងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ខេត្តកណ្តាលក្នុងឆ្នាំនេះ មានបេក្ខជន បេក្ខនារី ដាក់ពាក្យប្រឡងចំនួន ១៣៦នាក់ ស្រី៦៨នាក់ ការប្រឡង នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដោយត្រូវធ្វើការជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារចំនួន ២៥នាក់ ស្រីចំនួន ០៦នាក់ ការប្រឡងចាប់ផ្ដើមនៅម៉ោង ៧ : ៣០ នាទី ដល់ម៉ោង ៩: ៣០ នាទី មានវិញ្ញាសាចំណេះដឹងទូទៅ ចំណេះដឹងវិស័យមុខងារសាធារណៈ និងចំណេះដឹងវិស័យពន្ធនាគារ ព្រមទាំង វិញ្ញាសាគណិតវិទ្យា៕

អត្ថបទដែលជាប់ទាក់ទង