ឯកឧត្តម ភួ ពុយ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រឃុំបឹងព្រីង ដើម្បីត្រៀមដោះស្រាយបញ្ហាជូនប្រជាជន

ភ្នំពេញ៖ ឯកឧត្តម ភួ ពុយ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ អមដំណើរដោយអភិបាលស្រុកថ្មគោល និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រឃុំបឹងព្រីង ចំនួន ០៤ភូមិ រួមមាន ភូមិអូរញ៉រ ភូមិបឹងព្រីង ភូមិស្នួរកោង និងភូមិប៉ោយតាសេក ដែលកំពុងរងគ្រោះដោយទឹកជំនន់ ដេីម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាជននៅមូលដ្ឋាននេះ៕

