**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខ នាំយកអំណោយកាកបាទក្រហមចែកជូនពលរដ្ឋ១៣២ គ្រួសារ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព

ភ្នំពេញ៖ ក្រោយទឹកទន្លេមេគង្គហក់ឡើង បណ្តាលជន់លិចភូមិស្ថាន ផ្ទះសម្បែង និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេក្នុងស្រុកត្បូងឃ្មុំ ភ្លាមៗឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំឲ្យអាជ្ញាធរជម្លៀសបងប្អូនមកកាន់ទីទួលសុវត្ថិភាព បណ្តោះអាសន្ន បន្តបន្ទាប់ នៅក្នុងឃុំជីរោជ៍ទី១ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។

ជាក់ស្តែងនាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត សមាជិក សមាជិកា គណ:កម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្ត អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយកាកបាទក្រហមខេត្ត ទៅផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជម្លៀសមកពីឃុំជីរោជ៍ទី១ មាន ៤៣គ្រួសារ និងឃុំទន្លេបិទ៩០គ្រួសារ សរុបចំនួន១៣៣គ្រួសារ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនទាំងអស់។

ឯកឧត្ដមបណ្ឌិត ក៏បានណែនាំឲ្យអាជ្ញាធរសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រៀបចំការរស់នៅរបស់បងប្អូនឲ្យបានល្អ មានបង្គន់អនាម័យ ក្រុមគ្រូពេទ្យ ថ្នាំសង្កូវ និងភ្លើងបំភ្លឺនាពេលយប់ជាដើម។

បន្ថែមពីនេះឯកឧត្តមបណ្ឌិត ក៏បានក្រើនរំលឹក និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព ពិសេសបងប្អូនរស់នៅតាមដងទន្លេ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ។

ចំពោះអំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់គ្រួសារនីមួយៗរួមមាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង និងថវិកាចំនួន២០,០០០រៀល។

ជាមួយគ្នានោះឯកឧត្តមបណ្ឌិត និងលោកជំទាវ បានបន្តសំណេះសំណាលនឹងប្រគល់ជូនអំណោយ និងចែកថវិកាលើកទឹកចិត្តដល់បងប្អូនកងកម្លាំង និងប្រជាការពារ ក៏ដូចជាចែកនំចំណី ដល់កុមារាកុមារី ដោយក្តីស្រលាញ់ចេញពីបេះដូងយ៉ាងកក់ក្តៅផងដែរ៕

សូមជម្រាបថា ទឹកទន្លេមេគង្គថ្ងៃនេះមានកម្ពស់ ១៣,៤៣ម៉ែត្រ ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកស្រក ០,១៥ម៉ែត្រ ធៀបនឹងឆ្នាំមុនខ្ពស់ជាង ៤,៤០ម៉ែត្រ កំពស់ទឹកប្រកាសអាសន្ន ១៥,២០ ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង