អភិបាលរងខេត្តតាកែវ អញ្ចើញបើក ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកក្នុងតំបន់
ភ្នំពេញ៖ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២ បានអញ្ចើញជាអធិបតីក្នុងពីធីបើក ការប្រកួត កីឡាប៊ូល នឹងប៉េតង់ជ្រើសរើសជើងឯកក្នុងតំបន់ មានខេត្តតាកែវ កំពត កែប កោះកុង កំពង់ស្ពឺ និង ព្រះសីហនុ ដោយបានការអញ្ចើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្តតាកែវ និងកំពត លោកប្រធានមន្ទីរអបរំខេត្ត លោកលោកស្រីគណៈប្រតិភូកីឡាប៉ូល និងប៉េតង់ខេត្តតាកែវ និងកំពត បេក្ខជនកីឡាករ កីឡាការនី និងសិស្សានុសិស្សចូលរួមប្រមាណជាង១៥០នាក់៕