**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អភិបាលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកទន្លេមេគង្គ និងទឹកភ្លៀង ពិសេសផលប៉ះពាល់ដំណាំស្រូវ របស់ប្រជាកសិករប្រមាណជិត ២០០០ហិចតា

ភ្នំពេញ៖​ ទឹកទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់ បណ្ដាលអោយលំនៅដ្ឋាន និងផលដំណាំកសិកម្មមួយចំនួនរបស់ប្រជាពលរដ្ឋនៅស្រុកចំនួន៣ នៃខេត្តត្បូងឃ្មុំ ត្រូវបានលិចលង់នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមដំណើរដោយអភិបាលរងខេត្ត បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរស្រុក អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេងមេគង្គ ពិសេសផលប៉ះពាល់ដំណាំស្រូវ របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្តែងនូវការនូវការសោកស្តាយជាពន់ពេក ចំពោះការខូចខាតផលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែលបានបង្ករការលំបាក ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកចំនួន៣ គឺស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូរាំងឪ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ កូនចៅតូចៗ ខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដែល អាចបណ្តាលឲ្យបាត់បង់អាយុជីវិត និងបានណែនាំឲ្យអាជ្ញាធរដែនដី ត្រូវអញ្ជើញបងប្អូន ប្រជាពលរដ្ឋ ដែលលិចលង់ផ្ទះសម្បែង មកកាន់ទីទួលមានសុវត្ថិភាព បណ្តោះអាសន្ន សិន ទម្រាំទឹកស្រក ចាំវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ និងត្រូវចាត់ចែង កងកម្លាំង ការពារ សន្តិសុខ សុវត្ថិភាព ជូនពួកគាត់ឲ្យបានល្អ។

បើតាមការបញ្ជាក់ពី លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ក្នុងខេត្តត្បូងឃ្មុំ មានស្រុកចំនួន ៣ រួមមានស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ដែលមានដំណាំស្រូវនៅដំណាក់កាលសំណាប បានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គនិងទឹកភ្លៀង។ បានបង្កជំនន់ជន់លិចស្រូវពង្រោះរបស់ប្រជាកសិករលើផ្ទៃដីប្រមាណ ១.៩៨៤ហិកតា ក្នុងនោះខូចខាត ១.២០៨ហិកតា ស្មើនឹង ២.៦១៨គ្រួសារ លើ៩២ភូមិ ស្មើនឹង១៧ឃុំ ។ តាមការសង្គេតឃើញថា ស្ថានភាពស្រូវដែលលិចលង់ទាំងអស់អាចនឹងខូចខាត។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៥ ខែតុលា ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ មានកម្ពស់តែ ១៣,៨១ម៉ែត្រ សម្រាប់ឆ្នាំ២០២២នេះ ជាឆ្នាំទី២ហើយ ដែលទឹកជំនន់ចុងរដូវ បង្កការលិចលង់ដំណាំស្រូវ ក្នុងភូមិសាស្ត្រខេត្តជាប់ដងទម្លេមេគង្គ៕

អត្ថបទដែលជាប់ទាក់ទង