**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រសួងការពារជាតិ ផ្សព្វផ្សាយសៀវភៅសរការពារជាតិ ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ មានផ្សព្វផ្សាយសៀវភៅសរការពារជាតិ ជូនថ្នាក់ដឹលនាំ នាយទាហាន បញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ខៀវ សាផាត អគ្គលេខាធិការរង នាយករង នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ និជាអនុប្រធាន ក្រុមការងារ សៀវភៅសរការពារជាតិ និងឧត្តមសេនីយ៍ឯក ថោង ថាវរិន្ទ មេបញ្ជាការរង កងទ័ពជើងគោក ។

ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក សូមថ្លែងអរគុណដល់ឧត្តមសេនីយ៍ឯក ខៀវ សាផាត ព្រមទាំងសមាជិកទាំងអស់ដែលបានអញ្ជើញមកផ្សព្វផ្សាយខ្លឹមសារ សៀវភៅសរការពារជាតិ ជូននាយទាហាន ថ្នាក់ដឹកនាំ កងឯកភាព សា្ថប័ន ចំណុះកងទ័ពជើងគោក នាពេលនេះ ដែលជាត្រីវិស័យ និងជាគោលនយោបាយ យុទ្ធសាស្ត្រវិស័យការពារជាតិ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងឱកាសនៃនោះ ឧត្តមសេនីយ៍ឯក ខៀវ សាផាត បានធ្វើបទបង្ហាញពីសៀវភៅសរការពារជាតិ ជូនអង្គពិធីជាបន្ទាប់រួមមាន៖ ទស្សនៈចំពោះការអនុវត្តន៍គោលនយោបាយការពារជាតិ . យុទ្ធសាស្ត្រការពារជាតិ និងការអនុវត្តន៍ផែនការយុទ្ធសាស្ត្រ ។ បទបង្ហាញក៏បានរំលេចផងដែរពីគោលបំណងការចងក្រងសៀវភៅសរការពារជាតិ សារសំខាន់សៀវភៅសរការពារជាតិ ប្រវត្តិនៃសៀវភៅសរការពារជាតិ និងឯកសារវិវេចនាយុទ្ធសាស្ត្រការពារជាតិ ។

ឧត្តមសេនីយ៍ឯក ខៀវ សាផាត បានបន្ថែមទៀតថា គោលបំណងនៃការផ្សព្វផ្សាយនេះដើម្បីឆ្លុះបញ្ចាំងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍វិស័យការពារជាតិ សិក្សា ស្វែងយល់ និងពង្រឹងការយល់ដឹងលើវិស័យការពារជាតិ បង្ហាញតម្លាភាពនៃគោលនយោបាយការពារជាតិ ដល់មជ្ឍដ្ឋានជាតិ និងអន្តរជាតិ ។

ឧត្តមសេនីយ៍ឯក ខៀវ សាផាត បានបញ្ជាក់ថា សៀវភៅសរការពារជាតិ មានសារសំខាន់ណាស់ ជាមគ្គុទេសសម្រាប់ព្រះរាជាណាចក្រកម្ពុជា លើវិស័យការពារជាតិ និងជាឯកសារគោលសម្រាប់ការធ្វើកំណែរទម្រង់ និងទំនើបកម្មកងយោធពលខេមរភូមិន្ទ រៀបចំផែនការយុទ្ធសាស្ត្រ នៃអង្គភាពនីមួយៗ ។

ឧត្តមសេនីយ៍ឯក ខៀវ សាផាត សង្ឃឹមយ៉ាងមុតមាំថាក្រោយទទួលបានការផ្សព្វផ្សាយសៀវភៅសរការពារជាតិនេះ គ្រប់បណ្តាអង្គភាពកងទ័ពជើងគោកនិងយល់កាន់តែច្បាស់អំពីតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការពារជាតិ ដើម្បីអនុវត្តន៍បានត្រឹមត្រូវឈានឆ្ពោះទៅធ្វើទំនើបកម្ម កងយោធពលខេមរភូមិន្ទ ៕

អត្ថបទដែលជាប់ទាក់ទង