ឯកឧត្តម វ៉ី សំណាង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីប្រណាំងទូក ឆ្នាំ២០២២ នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីប្រណាំងទូក ឆ្នាំ២០២២ នៅខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត ជំនាញពាក់ព័ន្ធ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តអគារ(ខ) ។

ពិធីនេះនឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃគឺចាប់ពីថ្ងៃចន្ទ ១៤កើត និងថ្ងៃអង្គារ ១៥កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយគ្នានេះដែរ ក៏មានការសម្ដែងសិល្បៈ ទស្សនីយភាព ផ្សេងៗ ព្រមទាំងមានការបាញ់កាំជ្រួច នាពេលរាត្រីផងដែរ៕

