ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA43)

ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំរវាងប្រមុខរដ្ឋាភិបាលអាស៊ាន និងប្រធានអាយប៉ា (AIPA-ASEAN Interface) និងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ នាខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តម លោក លោកស្រី ជាអគ្គនាយក អគ្គនាយករង ទីប្រឹក្សា ប្រធាននាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា និងក្រុមប្រឹក្សាយោបល់ផងដែរ ។

